ដំណឹងថ្មីៗ


បង្ក្រាបទីតាំង លក់ថ្នាំប៉ូវផ្លូវភេទឲ្យបានយូ កណ្ដាលក្រុងសៀមរាប ឈានដល់នាំមនុស្ស២នាក់ ទៅសាកសួរ នៅស្នងការ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 26697

 ខេត្តសៀមរាប៖ក្រុមមន្ត្រីនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ស្នងការខេត្តសៀមរាប បានបើកប្រតិបត្តិការ បង្ក្រាបទីតាំងលក់ អាហាបំប៉នសុខភាព រួមរ័ក្សឲ្យយូ នៅកណ្ដាលក្រុងសៀមរាប ឈានដល់ការនាំខ្លួន មនុស្ស២នាក់ យកទៅសាកសួរ នៅស្នងការ នគរបាល ខេត្តសៀមរាប។
មន្ត្រីនគរបាលបានឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី១៣ខែវិច្ឆិកានេះ ដោយកំលាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានសហការ ជាមួយមន្ត្រី នៃមន្ទីរសុខាភិបាលខេត្ត គ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ខេត្តសៀមរាប។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ច ដកហូត១- ឪសថបំប៉នសុខភាព ០៣មុខ មានចំនួន ៩៨កំប៉ុង ស្មើនិង ២ ៩៤០គ្រាប់។ ២- គ្រឿងសំអាង ចំនួន ០៧មុខ មានចំនួន ៧៦ប្រអប់។

លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការខេត្តសៀមរាប បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តការនេះ សមត្ថកិច្ច បានធ្វើកំណត់ហេតុ បិទទីតាំងជាបណ្ដោះអាសន្ន និងបាននាំខ្លួនឈ្មោះ បឿន វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកមើលការខុសត្រូវ ក្នុងក្រុមហ៊ុន រួមទាំងឈ្មោះ អោន រៀម ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកពន្យល់ណែនាំ អំពីផលិតផលរបស់ក្រុមហ៊ុន មកធ្វើការសាកសួងនៅស្នងការដ្ឋាននគរ បាលខេត្តសៀមរាប ចំពោះវត្ថុតាងត្រូវ បានប្រគល់ទៅឲ្យមន្ត្រី នៃមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើការដុតកំទេចចោល។

លោកវរសេនីយ៍ឯកសឿន សេន បន្ថែមថា មនុស្សទាំង២នាក់ កំពុងសាកសួរ នៅស្នងការ នៅឡើយ ចំពោះចំណាត់ការ យ៉ាងណាទៀតនោះ សម្រេចនៅលើព្រះរាជអាជ្ញា។

គួបញ្ជាក់ថា ទីតាំងលក់អាហាបំប៉ននេះ មានបុគ្គលិករាប់រយនាក់ ដែលជាអ្នកលក់តាមប្រព័ន្ធបណ្ដាញសង្គម៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,107 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,593,932 នាក់