ដំណឹងថ្មីៗ


បញ្ជូនបុរស៣នាក់ ទៅតុលាការ ខេត្តសៀមរាប ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 3998

 
ខេត្តសៀមរាប៖នៅថ្ងៃទី១២ខែ វិច្ឆិកាឆ្នាំ២០១៧កំលាំងការិយាល័យ ប្រឆាំងគ្រឿង ញៀនដោយបានចូលរួមសហការពីកំលាំង អធិការដ្ឋាននគរបាល ស្រុកបន្ទាយស្រី បានចុះបង្ក្រាបករណីជួញដូរ និងចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀនស្ថិតនៅភូមិបន្ទាយ ស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
👉ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ឈ្មោះ រុំ សរ អាយុ៣៣ឆ្នាំ មុខរបរលក់វត្ថុអនុស្សាវរីយ៍ នៅប្រាសាទបន្ទាយស្រី មានទីលំនៅ ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)០២ឈ្មោះ ផា ដាហៅផូ អាយុ ២៨ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិអូរទទឹង ឃុំព្រះ ដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប(ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន)០៣ឈ្មោះ ជុំ ផាហៅអ៊ុក អាយុ ២៤ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិអូរទទឹង ឃុំព្រះ ដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប(ជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន)
👉វត្ថុតាងដកហូតទូរស័ព្ទដៃ៣គ្រឿង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,536 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,594,361 នាក់