ដំណឹងថ្មីៗ


នាយករដ្ឋ មន្ត្រីកម្ពុជា អញ្ជើចូលរួមកិច្ច ប្រជុំកំពូល អាស៊ានបូក៣

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 347

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលជាកន្លែងប្រារព្ធកិច្ចប្រជុំអាស៊ានផ្លូវការលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ មួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំកំពូលនេះអាស៊ានបូកបីនេះ គឺមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេស៣គឺ កូរ៉េ, ជប៉ុន, និង ចិន។ កិច្ចប្រជុំពិភាក្សាព្រឹកនេះ គឺផ្ដោតសំខាន់ទៅលើការពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសសមាជិកអាស៊ាន ជាមួយប្រទេសទាំងបី៣ រួមនឹងបញ្ហាសន្តិសុខតំបន់ និងអន្តរជាតិជាច្រើនទៀត។SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,389 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,594,214 នាក់