ដំណឹងថ្មីៗ


មិត្តចិន សន្យានឹងជួយ បោសសម្អាតមីន នៅកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 432

 ភំ្នពេញ៖ លោក លី កឺឈៀង នាយករដ្ឋមន្រ្តី នៃសាធារណៈរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងជួយ្យអស់លទ្ធភាព ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យបានឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ។

អញ្ជើញជួបភិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក លី កឺឈៀង បានសន្យាថា “នឹងជួយឲ្យអស់លទ្ធភាព ដើម្បីបោសសម្អាត មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យបានឆាប់រហ័ស និងស្នើឲ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ធ្វើការពិភាក្សាលើទិដ្ឋភាពជាក់ស្តែងហើយដាក់ជូនថ្នាក់ដឹកនាំទាំងពីរពិនិត្យ និងសម្រេចឲ្យបានមុនពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីចិន នៅកម្ពុជានាពេលខាងមុខនេះ ”។

ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការជំរុញការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា ដែលជាមរតកនៃសង្រ្គាមរាំរ៉ៃនៅកម្ពុជារាប់ទសវត្សកន្លងមកហើយ ។ ភាគីមិត្តចិនបាន ជម្រាបជូនសម្តេចថា ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាសកម្មភាពអទិភាពដ៏សំខាន់មួយ របស់រដ្ឋាភិបាលចិន ក្នុងការជួយប្រទេសនានា ដែលកំពុងជួបប្រទះនូវបញ្ហានេះ ។

នៅក្នុងជំនួបនេះដែរ គឺកម្ពុជានឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ២ នៅរាជធានីភ្នំពេញ នាខែមករា ឆ្នាំ២០១៨ខាងមុខនេះ សម្តេច បានអញ្ជើញលោក លី កឺឈៀង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផង និងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាផង ដើម្បីបើកសករាជ ថ្មីនៃទំនាក់ទំនង មិត្តភាពល្អរវាង ប្រទេសទាំងពីរស្របពេលនៃខួបអនុស្សាវរីយ៍ទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ជាការឆ្លើយតបលោក លី កឺឈៀង បានទទួលយកការអញ្ជើញរបស់សម្តេច ដោយរីករាយ និងសន្យារួមចំណែកធ្វើឲ្យកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងបានទទួល ជោគជ័យនៅឆ្នាំ២០១៨ខាងមុខនេះ ។

នៅក្នុងឱកាសនោះដែរ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាអំពីការជំរុញនូវ ការអនុវត្តគម្រោងកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវសេដ្ឋកិច្ច ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតបភាគីចិន បានសន្យាថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការជួយជំរុញឲ្យការកសាងផ្លូវល្បឿនលឿននេះ បានសម្រចទៅឆាប់រហ័ស ដើម្បីចូលរួមវិភាគទានជំរុញកំណើនសេដ្ឋកិច្ច និងលើកដំឡើងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,930 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,593,755 នាក់