ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បែកធ្លាយភាព មិនក្រក្រតី ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ វិច្ឆកា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 2838

 

ភ្នំពេញ៖រឿងអាស្រូវភាពមិនក្រក្រតី របស់លោកទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម ត្រូវបានបែកធ្លាយ ជាសាធារណះហើយ។ នេះបើតាមគេហទំព័រ ព័ត៌មាន ក្នុងស្រុក បានចេញផ្សាយ នៅថ្ងៃ១៧វិច្ឆិកាព្រឹកមិញនេះ។
ដោយហេតុថាច្រើន ឆ្នាំកន្លងទៅនេះ លោកទូច ឆៃ និងបក្ខពួកមួយចំនួនតូច ឃុបឃិតគ្នាប្រព្រឹត្តរឿងអាស្រូវ កេងប្រវ័ញ្ចថវិការដ្ឋ ស្រេចតែអំពើចិត្ត ដោយគ្មានញញើត អ្វីទាំងអស់។
ប្រភពបានឲ្យដឹងទៀតថាលោក ទូច ឆៃ ប្រើអំណាច គំរាមកំហែងទៅលើ មន្ត្រីតូចតាច ក្នុងមន្ទីរដើម្បី បិទបាំងរឿងអាស្រូវ របស់ខ្លួន។
ប្រភពពីមន្ត្រីរាជការ ក្នុងមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម មួយចំនួនបានឲ្យដឹងថា ក្នុងមួយឆ្នាំៗលោក ទូច ឆៃ និងកូនប្រុស បានកេងប្រវ័ញ្ចថវិការដ្ឋ យ៉ាងតិច៣០០លានរៀល តាមរយៈការកឹបកេងថវិកា សម្រាប់ជួយជនរងគ្រោះ ដោយសាគ្រោះធម្មជាតិ គឺចំណាយទៅលើអំណោយក៏ដូចជាចំណាយផ្សេងៗ ទៀតជាច្រើនផ្នែក។
មន្ត្រីទាំងនោះបាន ឲ្យដឹងទៀតថា នៅមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម ក្នុងមួយឆ្នាំៗទទួលបានថវិកាផ្នែក ជួយជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ ជិត៤០០លានរៀលសម្រាប់ទិញអំណោយចែក ជូនជនរងគ្រោះ។ ប៉ុន្តែខ្ទង់ចំណាយដ៏ច្រើននោះ ត្រូវបានលោក ទូច ឆៃ និងកូនប្រុសបំប៉ោងតម្លៃ ទំនិញដោយឃុបឃិត ជាមួយក្រុមហ៊ុន ក៏ដូចជាបំប៉ោងតួលេខឈ្មោះអ្នកទទួលអំណោយ ដើម្បីនៅសល់ថវិកា ជាប្រយោជន៍ផ្ទាល់ខ្លួន។
ដូច្នេះលោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច មិនគួរបណ្ដោយ ឲ្យលោកទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម កេងប្រវ័ញ្ច ថវិការដ្ឋ ស្រេចតែអំពើចិត្ត តទៅទៀតទេ។
មន្ត្រីនៅក្នុងមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម បានឲ្យដឹងទៀតថា ក្នុងថវិកាជិត៤០០លានរៀលសម្រាប់ ជួយជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ គឺលោក ទូច ឆៃ និងកូនប្រុសយកទៅទិញអំណោយនិងសម្ភារៈផ្សេងៗ ចែកជូនជនរងគ្រោះ អស់ថវិកាប្រមាណ២០០លានប៉ុណ្ណោះ។
ដូច្នេះលោកទូច ឆៃ និងកូនប្រុសអាច កេងប្រវ័ញ្ចថវិកា បានយ៉ាងច្រើនសម្រាប់ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងសុខស្រួល ហើយក៏អាចមាន មន្ត្រីជាន់ខ្ពស់ ក្នុងក្រសួងសង្គមកិច្ចជាប់ពាក់ព័ន្ធ ផលប្រយោជន៍ ផងដែរ។
ទន្ទឹមនឹងនេះ ប្រេងឥន្ធនៈឆ្នាំ២០១៦ ត្រូវចំណាយ មាន១៨លានរៀល និងឆ្នាំ២០១៧ត្រូវចំណាយជាង២០លានរៀល មិនដឹងថាលោក ទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ចនិង កូនប្រុសប្រើប្រាស់ប្រេងឥន្ធនៈ ទៅលើបេសកកម្មអ្វីខ្លះនោះទេ។
មកដល់ម៉ោង ២រសៀលថ្ងៃទី១៧វិច្ឆិកានេះ អង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបាន ការបកស្រាយ បំភ្លឺពីមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម បាននៅឡើយទេ ដោយមិនមានលេខ ទូរសព្ទទំនាក់ទំនង៕SRដោយគឹម រស្មី
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,218 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,715,516 នាក់