ដំណឹងថ្មីៗ


ថ្នាក់ដឹកនាំ ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ កងកម្លាំងយោធាខេត្ត និងនគរបាលការ ព្រំដែននៅចំណុចជាំតែព្រំដែន ខ្មែរ-ថៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 583

ខេត្តព្រះវិហារ៖អភិបាល ខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៩ខែវិច្ឆិកា ម្សិលមិញ រួមជាមួយលោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរៈភូមិន្ទ ព្រមទាំងមេបញ្ជាការ កងកម្លាំងទាំង៣ របស់ខេត្ត និងមេបញ្ជាការ មេបញ្ជាការរង តាមបណ្តា កងឯកភាព ជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ ដល់កងកម្លាំងយោធា នៃតំបន់ប្រតិបត្តិការ សឹងរងខេត្ត និងនគរបាល ការពារព្រមដែន នៅចំណុចជាំតែព្រំដែន ខ្មែរ-ថៃ រវាងខេត្តព្រះវិហារ និងខេត្តស៊ីសាកេត។
លោកអ៊ុន ចាន់ដា បានពាំនាំនូវការការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចទាំង២ តែងគិតគូរយកចិត្តទុក្ខ ដាក់ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនកងកម្លាំងរបស់យើង ពិសេសបងប្អូនកងកម្លាំង ការពារតាមខ្សែរ បន្ទាត់ព្រំដែន។
ថ្មីៗនេះតាមរយះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចែកអាវរងារដល់កងកម្លាំងយើង នៅតាមព្រំដែនផងដែរ ហើយអ្វីដែលជាការគិតគូរ ជាងនោះទៅទៀត គឺសម្តេចបានផ្តល់ផ្ទះសំបែង ដីស្រែចំការ និងបានតម្លើងប្រាក់បៀវត្សន៍ និងប្រាក់ឧបត្ថម្ភផ្សេងៗជាបន្តបន្ទាប់។
លោក អ៊ុន ចាន់ដា ក៏បានជំរុញឲ្យកងកម្លាំងយើង ត្រូវរួបរួមគ្នា ការពារជាតិ សាសនា ព្រះមហាក្សត្យ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្តេចធ្វើជានាយករដ្ឋមន្ត្រី នៅអាណត្តិក្រោយៗទៀត ដើម្បីឲ្យប្រទេសយើងមានសុខសន្តិភាព និងកាន់តែមានការអភិវឌ្ឍន៍ ជាបន្តបន្ទាប់ទៀត និងត្រូវប្រឆាំងដាច់ខាត ចំពោះបុគ្គលណា ឫក្រុមណាមួយ ដែលមានបំណង ចង់ធ្វើបដិវត្តន៍ពណ៌ ឃុបឃិតជា មួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ជាមួយគ្នានេះផងដែរ លោក អ៊ុន ចាន់ដា ក៏បាននាំអំណោយយក ទៅចែកជូនដល់កងកម្លាំងទាំងពីរផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,131 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,819 នាក់