ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងអាស្រូវ ប្រធានមន្ទីរអប់រំ ខេត្តកំពង់ធំ ត្រូវបានបែកធ្លាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ វិច្ឆកា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 4236

 ភ្នំពេញ៖រឿងអាស្រូវ របស់ប្រធានមន្ទីរអប់រំ ខេត្តកំពង់ធំ និងបក្ខពួក ត្រូវបានបែកធ្លាយ ជាសាធារណះហើយ ដោយមិនអាចបិទបាំង ទង្វើរបស់ខ្លួនបានតទៅទៀតទេ។

បើតាមបណ្ដាញ ទំនាក់ទំនង ប្រព័ន្ធWhatsApp និងTelegram ចែករំលែកតៗគ្នា បានឲ្យដឹងថាមន្ត្រីជាគ្រូបង្រៀន និងមន្ត្រី ក្នុងមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ បានទម្លាយរឿងអាស្រូវ របស់លោក ជូ វុនធី ប្រធាមន្ទី និងលោក អ៊ឹម វ៉ាន់ណ្ណី ប្រធានការិយាល័យ បុគ្គលិក បានឃុបឃិតគ្នា កិបកេងថវិការដ្ឋ ជាច្រើនលានរៀល ក្នុងមួយខែៗ តាមរយ: ការរក្សាទុកគ្រូបង្រៀនមានតែឈ្មោះ តែកាពិតគ្រូខ្លះ បានដាក់ពាក្យ សុំលាឈប់ពីការងារ និងគ្រូបង្រៀនខ្លះទៀត បានបោះបង់ការងារ ប៉ុន្តែលោកប្រធានការិយាល័យ បុគ្គលិកនិង លោកប្រធានមន្ទីរមន្ទីរអប់រំ ខេត្តកំពង់ធំ នៅតែរក្សាទុក ឈ្មោះគ្រូបង្រៀន ខាងលើ ដើម្បីបើកយកប្រាក់ប្រចាំខែ របស់គ្រូទាំងនោះ មកចែកគ្នាចាយស្ងាត់ៗ។

ប្រភពបានទម្លាយថា មានគ្រូបង្រៀន២នាក់ ១ឈ្មោះ លោកអុង វរ៉ាវុធ ក្រមខ័ណ្ឌគ្រូបឋមសិក្សាបំរើការ នៅសាលាបឋមសិក្សាអូចក ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានបោះបង់ការងារ ចេញពីបញ្ជីរាយនាម បុគ្គលិកការិយាល័យ អប់រំយុវជន និង កីឡា ស្រុកស្ទោង ហើយមានការស្នើរ សុំលប់ឈ្មោះចេញពី ក្រមខ័ណ្ឌរដ្ឋ ពីប្រធានការិយាល័យ អប់រំយុវជននិងកីឡាស្រុកស្ទោង ចុះថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៦ ។

២លោក ស៊ុយ វ៉េង ជាគ្រូបង្រៀន នៅអនុវិទ្យាល័យ ផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក៏បានដាក់ពាក្យ សុំឈប់បម្រើការងារ របស់រដ្ឋ ចាប់តាំងពីថ្ងៃទី១ មិនា ២០១៧ រហូតមកដល់ថ្ងៃនេះ ប៉ុន្តែប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានលាក់ឈ្មោះខាងលើនេះទុក មិនព្រមបញ្ជូន ឯកសារទៅ ក្រសួងអប់រំយុវជន និងកីឡានោះទេ។ ហើយករណីនេះ ទំនងមិនមែន មានតែឈ្មោះគ្រូបង្រៀន២នាក់ទេ ដែលមន្ទីរអប់រំ ខេត្តកំពង់ធំ រក្សាទុកឈ្មោះ ដើម្បីបើកប្រាក់ខែរដ្ឋ ទុកចាយខ្លួនឯង អាចមានជាច្រើននាក់ទៀត។

មន្ត្រីនៅរាជការ នៅខេត្តកំពង់ធំ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលលេចឮព័ត៌មាន បែបនេះ។ ប៉ុន្តែគេមិនទាន់ដឹងថា ករណីបែបនេះ ជាយ៉ាងណានោះឡើយ។

រហូតដល់ម៉ោង១១ព្រឹកថ្ងៃច័ន្ទនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួល បានការបកស្រាយបំភ្លឺ ពីមន្ទីរអប់រំ ខេត្តកំពង់ធំ បាននៅឡើយទេ ដោយមិនមានលេខ ទូរសព្ទ។

ប៉ុន្តែលោកជូ វុនធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ នៅល្ងាច ថ្ងៃទី១៩វិច្ឆិកាម្សិលមិញ នៅពេលអ្នកយកព័ត៌មានណែនាំខ្លូន និងសុំកាអនុញ្ញាតិ សាកសួរ ត្រូវបានលោកប្រធាន ឆ្លើយតបនឹងព័ត៌មានខាងលើថា ព័ត៌មានអី ស្តាប់មិនច្បាស់ទេ? ហើយផ្ដាច់ការទំនាក់ទំនង។

បើតាមប្រភព បានឱ្យដឹងទៀតថា ភាពមិនក្រក្រតី នៅក្នុងមន្ទីអប់រំខេត្តកំពង់ធំ ក្រោមការដឹកនាំ ទទួលខុសត្រូវ របស់លោកជូ វុនធី ជាប្រធានមន្ទីរ គឺមានរឿងអាស្រូវជាច្រើន ហើយតែងតែផ្ទុះជាបន្តបន្ទាប់ផងដែរ។

ដូច្នេះរដ្ឋមន្ត្រីក្រសួងអប់រំ មិនត្រូវមើលរំលង បាតុភាព របស់លោកជូ វុនធី តទៅទៀតទេ គួរតែ សហការគ្នាបើកការ ស៊ើបអង្កេតលើ ឲ្យបានម៉ត់ចត់ ដើម្បីតម្លាភាព ទាំងសងខាង៕SRដោយកញ្ញា ស្រីពៅ


 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,761 នាក់
ម្សិលមិញ : 33,391 នាក់
សរុប : 79,402,429 នាក់