ដំណឹងថ្មីៗ


សម្តេច ហ៊ុន សែន ទុកពេល អតីតមន្រ្តីបក្ស (CNRP) ចូលCPPត្រឹម៤ថ្ងៃទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 829

 ភ្នំពេញ៖ជុំវិញការចុះចូល របស់អតីតមន្រ្តីថ្នាក់ដឹកនាំ និងមន្រ្តីមូលដ្ឋាន របស់គណបក្សសង្រ្គោះជាតិ ដែលកំពុងសម្រុក ចុះចូលយ៉ាងច្រើន រួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលនៅពេលនេះចំ នួនបានកើនឡើង រហូតដល់ជិត៣២០នាក់នៅទូទាំងប្រទេស។ ឆ្លើយតបនឹងការ កំណត់ពេលវេលានៃការចុះចូល, ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំ គណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មានដ៏ធំមួយនៅកម្ពុជា Fresh News ឲ្យដឹងថា ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្រ្តី របស់គណបក្ស សង្រ្គោះជាតិ ចូលគណបក្ស ប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដ៏ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា៖ «ការស្ម័គ្រចិត្តចុះជាមួយគណបក្សប្រជាជនកម្ពុជា មានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវ ឲ្យអតីតមន្រ្តីគណបក្ស សង្រ្គោះជាតិដែលត្រូវបានតុលាការ កំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាន នូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤នេះធ្វើឡើងតាម លក្ខខ័ណ្ឌរបស់គជប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,194 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,882 នាក់