ដំណឹងថ្មីៗ


ប៉ូលិសខេត្តកំពត រឹបអូសឈើធ្នង់ជិត២តោន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 1751

 ខេត្តកំពត៖ក្រុមនគរបាល ប្រឆាំងបទល្មើស នៃស្នងការ ខេត្តកំពត បានរឹបអូសឈើធ្នង់ជិត២តោន ខណះឈ្មួញបំរុងនាំទៅលក់ នៅប្រទេសវៀតណាម។
រសេនីយ៍ត្រីពេជ អេលី នាយការិយាល័យ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច បានឲ្យដឹងថានៅថ្ងៃទី១៨វិច្ឆិកា លោកបានដឹកនាំកំលាំង ចុះស្រាវជ្រាវ រកឃើញគំនរគល់ ឈើប្រណិត ប្រភេទ(ធ្នង់)ជិត២តោន ដែលស្ថិតនៅចំណុចកោះពោធិ ភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
រសេនីយ៍ត្រីពេជ អេលី បន្ថែមថា គំនរឈើទាំងអស់នេះ បំរុងនឹងដឹកតាមទូក យកទៅលក់នៅ ប្រទេសវៀតណាម ហើយទីតាំងកន្លែងនោះហើយ ដែលជាកន្លែងសំរាប់ បទល្មើសព្រៃឈើ នឹងបទល្មើសសេដ្ឋកិច្ចផ្សេងៗ ដែលចុះតាមទូកទៅ ប្រទេសវៀតណាម ដែលងាយស្រួលសំរាប់ក្រុមឈ្មួញ។
បើតាមរសេនីយ៍ត្រីពេជ អេលីបន្ថែមថាករណីនេះក្រោមបទបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ច័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកវរៈសេនីយ៍ឯក គង់ សុខន ស្នងការរងទទួល ផែនប្រឆាំងបទល្មើស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,230 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,918 នាក់