ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឡានចតមុខសណ្ឋាគារ បុរីអង្គរ របស់ចៅហ្វាយ ខេត្តសៀមរាប យ៉ាងអនាធិបតេយ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ វិច្ឆកា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 4244

ខេត្តសៀមរាប៖ឡានជាច្រើនគ្រឿង បានចតលើផ្លូវ យ៉ាងអនាធិបតេយ្យ មុខសណ្ឋាគារ បុរីអង្គរ ដែលស្ថិតនៅ ជាប់ផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ដែលគេដឹងថា សណ្ឋាគារ ជារបស់លោកឃឹម ប៊ុនសុង អតីត មេយោធា ខេត្តសៀមរាប បច្ចុប្បន្នជាចៅហ្វាយ ខេត្តសៀមរាប។
ការចតឡាន បែបអនាធិបតេយ្យ មុខសណ្ឋាគារ របស់ចៅហ្វាយខេត្ត ដ៍មានអំណាចខ្លាំង បែបនេះនាំឲ្យមានការ រិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ ធ្វើដំណើរ ឆ្លងកាត់ផ្លូវមួយនេះ។

ខុសគ្នាទៅ សណ្ឋាគារ ឬផ្ទះសំណាក់ និងផ្ទះប្រជាពលរដ្ឋ មួយចំនួននៅបណ្ដោយផ្លូវ ជាតិលេខ៦ ក្រុងសៀមរាប រាល់ការចតឡានម៉ូតូ ជាប់ចិញ្ចើមផ្លូវ ត្រូវបានសមត្ថកិច្ច ដេញឬស្ទូចយកទៅផាកពិន័យ គ្មានការលើកលែងបន្តិចឡើយ ប៉ុន្តែសម្រាប់ការឡានចត ស្ទើពាក់កណ្ដាលផ្លូវ នៅមុខសណ្ឋាគារ បុរីអង្គរ របស់លោកអភិបាល ខេត្តសៀមរាប មិនត្រូវបាន សមត្ថកិច្ចហ៊ាន ធ្វើការដេញឬរៀបចំនោះឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,380 នាក់
ម្សិលមិញ : 47,293 នាក់
សរុប : 59,938,900 នាក់