ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីទម្លាយ រឿងអាស្រូវ នៅមន្ទីរសង្គមកិច្ច ខេត្តកំពងចាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ វិច្ឆកា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 3318

 ភ្នំពេញ៖ក្រុមមន្ត្រីបម្រើការងារ នៅមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម បានទម្លាយ ពីភាពមិនក្រក្រតី របស់ប្រធានមន្ទីរលោកទូច ឆៃ និងលោកទូច វឌ្ឍនា ដែលជាកូនប្រុស របស់លោក ទូច ឆៃ ជាប្រធានការិយាល័យ ហិរញវត្ថុ និងផែនការ។

នៅរយះពេលប៉ុន្មានថ្ងៃមកនេះ មានបណ្ដាញផ្សព្វផ្សាយ ជាច្រើនបានផ្សាយ លាតត្រដាង ពីរឿងអាស្រូវ ជាច្រើនរបស់លោក ទូច ឆៃ និងលោក ទូច វឌ្ឍនា។

ជុំវិញករណីនេះ បាតុភាពនេះ លោកតូច ចាន់នី អ្នកនាំពាក្យ ក្រសួងសង្គមកិច្ច បានថ្លែងថា បើមានករណីឪពុក ជាប្រធានមន្ទីរ កូនជាប្រធានហិរញវត្ថុ ចឹងគឺពិតជាការខុសច្បាប់ម៉ែន ។ ហើយសន្យាយករឿងនេះរា យការណ៏ជូនរដ្ឋមន្ត្រី វង់ សូត្រ ផងដែរ។ ដោយឡែកលោក ម៉ែន សូចិត្ត នាយកខុទ្ទការិយាល័យ ក្រសួងបានអោយដឹងថា ករណីហ្នឹង ក្រសួងកំពុង ស្រាវជ្រាវហើយ ។

ប្រភពបានទម្លាយថាលោកទូច ឆៃ និងកូនប្រុស ទូច វឌ្ឍនា បានឃុបឃិតគ្នា យ៉ាងស៊ីចង្វាក់ កិបកេង ថវិការដ្ឋក្នុងឆ្នាំៗ យ៉ាងតិច៣០០លានរៀល តាមរយៈជួយជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ (ចំណាយលើអំណោយ) និងការចំណាយ ជាច្រើនផ្នែកទៀត ។

បើតាមព័ត៌មានបន្ថែមថា នៅមន្ទីរសង្គមកិច្ច ខេត្តកំពងចាម ក្នុងឆ្នាំៗ បានចំណាយថវិកា លើផ្នែកជួយជនរង្គ្រោះ ដោយសារគ្រោះ ធម្មជាតិ ជិត ៤០០លានរៀល សម្រាប់ទិញអំណោយជូនពលរដ្ឋក្រីក្រ និងរងគ្រោះធម្មជាតិ ប៉ុន្តែខ្ទង់ចំណាយដ៏ច្រើននេះ ត្រូវបានលោកទូច ឆៃ និងកូនប្រុស ទូច វឌ្ឍនា តាមរយៈបំប៉ោងតម្លៃ ជាមួយក្រុមហ៊ុន រួមនិងបំប៉ោង ឈ្មោះអ្នកទទួលឈ្មោះខ្មោច។

ប្រាក់ដែលនៅសល់ ពីការកិបកេង លោកទូច ឆៃ និងទូច វឌ្ឋនា បានស៊ីដាច់ខ្ទង់ ២០០លានរៀល ដោយគ្មានចែកមន្ត្រីតូចតាច ដែលមិនជាសាច់ញាតិ ខ្លួនបន្តិចឡើយ។

ជាមួយគ្នានេះ ប្រេង នៅឆ្នាំ២០១៦ ចំណាយថវិកាជិត១៨លានរៀល និងឆ្នាំ២០១៧ ចំណាយថវិកាអស់ ជាង២០លានរៀល មិនដឹងថា លោកប្រធានមន្ទីរ និងកូនប្រើប្រាស់លើអ្វីខ្លះទេ ដោយមន្ត្រីភាគច្រើន បានទទួលដ៏តិចតួចបំផុត។

ជាមួយគ្នានេះ ការចំណាយថវិកា មិនប្រក្រីតីជាច្រើនទៀត លើផ្នែកមនុស្សចាស់ ដូចជាធ្វើទិវាមនុស្ស ការផ្ដល់ជំនួយ ជូនមនុស្សចាស់ នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ សរុបអស់ប្រាក់ជាង ៣០០លានរៀល ប៉ុន្តែការចំណាយ ជាក់ស្ដែងអស់ទាំងពីឆ្នាំនេះ អស់ថវិកា មិនពី១០០លានរៀល តាមរយៈចែកអំណោយ នូវក្នុងទិវាមនុស្សចាស់ សល់ពីនោះលោក លោក ទូច ឆៃ និងកូនរួមគ្នាស៊ីយ៉ាងឆ្ងាយម៉ាត់ ហើយធ្វើរបាយកាណ៍ បំប៉ោងតួលេខជំនួស។

លោកទូច ឆៃកាន់តំណែង ប្រធានមន្ទីរ បានរហូតដល់ពេលនេះ សល់បីឆ្នាំទៀត និងចូលនិវត្តន៏។ ហើយថ្ងៃខាងមុខទោះ រូបគាត់ចូលនិវតន៏ ក៏តំណេងប្រធានមន្ទីរ និងធ្លាក់ទៅលើកូនប្រុស ទូច វឌ្ឍនា ដោយលោក ទូច ឆៃ បានត្រៀម ទុករួចរាល់ហើយ ។

ករណីនេះមន្ត្រីបម្រើការងារ នៅមន្ទីរសង្គមកិច្ច សង្ឃឹមថាក្រសួងសង្គមកិច្ច ស្រាវជ្រាវ អោយស៊ីជម្រៅ និងរកឃើញកាពិត ដែលលោក ទូច ឆៃ និងទូច វឌ្ឍនា បានប្រព្រឹត្ត ជាមិនខាន។

មកដល់ម៉ោងថ្ងៃទី២១វិច្ឆិកានេះ អង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបាន ការបកស្រាយ បំភ្លឺពីមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម បាននៅឡើយទេ ដោយមិនមានលេខ ទូរសព្ទទំនាក់ទំនង៕SRដោយគឹម រស្មី


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,857 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,716,155 នាក់