ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តរតនគិរី បិទភ្នែកឲ្យហូវ ជីវ៉ៃ ដឹកជញ្ជូនឈើ តាមអំពើចិត្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ វិច្ឆកា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 2950

ខេត្តរតនគិរី៖អាជ្ញាធរ សមត្ថកិច្ច ខេត្តរតនគិរី កំពុងទទួលរងការ រិះគន់ថា បានបណ្ដែតបណ្ដោយ បិទភ្នែកឲ្យឈ្មួញហូវ ជីវ៉ៃ ធ្វើសកម្មភាព ដឹកជញ្ជូនឈើ ទៅប្រទេសវៀតណាម តាមអំពើចិត្ត។

ការដែលអាជ្ញាធរ សមត្ថកិច្ច រក្សាភាពស្ងប់ស្ងាត់ ទុកពេលឲ្យឈ្មួញឈើ ហូវ ជីវ៉ៃ ដឹកជញ្ជូនឈើចេញទៅវៀតណាម តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង បែបនេះ ទំនងជាបានទទួល បានផលប្រយោជន៍ ពីឈ្មួញឈើ រូបនេះ តាមរបៀបពុករលួយ ជាប្រព័ន្ធ។

ភ្នាក់ងារអង្គភាពសៀមរាបប៉ុស្ដិ៍ ប្រចាំខេត្តរតនគិរី បានរាយការណ៍ មកថា ហូវ ជីវ៉ៃ បានកំពុងបង្កើនការដឹកជញ្ជូនឈើ យ៉ាងពេញបន្ទុក ដោយសកម្មភាពទាំងនោះ មិនត្រូវបានអាជ្ញាធរ សមត្ថកិច្ច ខេត្តរតនគិរី ធ្វើការបង្ក្រាបនោះឡើយ។

សេចក្ដីរាយការណ៍បន្ថែមថា ខេត្តរតនគីរី មានសកម្មភាព ស្ទូចឈើដាក់លើ រថយន្តយីឌុប ខ្នាតយក្ស ជាច្រើនគ្រឿង ត្រូវបានគេបង្ហើបថា ជាឈើរបស់មេឈ្មួញ ហូវ ជីវ៉ៃ។

នៅពេល ក្រុមអ្នកកយកព័ត៌មាន រាយកាណ៍ ទៅលោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាកាPMខេត្តរតនគីរី ចុះមកអន្តរាគមន៍ ពេលនោះលោកបានឆ្លើយថា លោកនិងអោយកម្លាំងចុះស្រាវជ្រាវនិងបង្ក្រាប ជាច្រើនម៉ោងក្រោយមក មិនឃើញ មានកងកម្លាំងណាម្នាក់ ចុះមកនោះទេ។ បន្ទាប់មកអ្នកយកព័ត៌មាន បានទូរសព្ទ ទៅលោក គឹម រស្មី ជាច្រើនដងតែលោកមិនលើកទូរសព្ទ។

លុះមកដល់រសៀលថ្ងៃទី១៦ ខែ-ឆ្នាំដដែល អ្នកយកព័ត៌មានបាន ទូរសព្ទ ទៅលោក គឹម រស្មី ដើម្បីសុំការបកស្រាយ ពីមូលហេតុដែល មិនចុះបង្រាប ពីកណីខាលើ បែជាលោកឆ្លើយថា ថ្ងៃនេះទៅមិនបានទេ ព្រោះជាថ្ងៃរំលាយគណបក្ស។


បើតាមសេចក្ដីរាយការណ៍បន្ថែមថា ឈើទាំងនោះភាគច្រើន ជាប្រភេទឈើសុក្រំ និងឈើធ្នង់ ដែលមេឈ្មួញ ហូវ ជីវ៉ៃ ដឹកចេញពីការ កាប់បំផ្លាញព្រៃឈើ នៅដែនជម្រកសត្វព្រៃ នៅតាមបណ្តារស្រុកនានា ក្នុងខេត្តរតនគីរី៕SRដោយកញ្ញា ស្រីពៅ
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,491 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,715,789 នាក់