ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សកម្មភាព បទល្មើសនេសាទ នៅផាត់សណ្តាយ កើតមាន យ៉ាងរាលដាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ វិច្ឆកា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 2698

 ខេត្តកំពង់ធំ៖មានការលើកឡើងថា សកម្មភាព បទល្មើសនេសាទ នៅឃុំផាត់សណ្ដាយ បានកើតមានយ៉ាងរាលដាល។
សេចក្ដីរាយការណ៍បានឲ្យដឹងថា បទល្មើសនេសាទ នៅជុំវិញបឹងទន្លេឆ្មា កំពុងតែរីកដូចផ្សិត ដោយទំនងមានការបើកដៃ ពីខាងរដ្ឋបាលជលផល ដែលប្រចាំការ នៅតំបន់នោះ។
ពលរដ្ឋបាន រាយការណ៍ថាពួកគាត់ បានឃើញបទល្មើស នេសាទជាច្រើនប្រភេទ ដួចជា ឆ្នុករាប់រយវង់ របាំងសាច់ជាច្រើនកន្លែង ដែលមានប្រវែង ចាប់ពី៣០០ទៅ១០០០ម៉ែត្រ ហើយអ្នកដាក់បទល្មើសនេះ ឈ្មោះ សុំ អិម ជាអនុប្រធាន ភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
បើតាមការរៀបរាប់ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅពេលរដូវទឹកសម្រក ពួកគាត់ដាក់សាច់ឆ្នុកប្រើអំពូលភ្លើង ដើម្បីនេសាទត្រីបាន គឺត្រូវបង់លុយឲ្យ ទៅខាងមន្ត្រីជំនាញ រដ្ឋបាលជលផល នឹងស្ថាបន័ពាក់ព័ន្ធ ផ្សេងៗទៀតនៅ ក្នុងខេត្តកំពង់ធំ ដោយឆ្នុកមួយវង់អស់លុយ ២៣០០០០០រៀល (ពីរលានបីសែនរៀល)។
ជុំវិញការចោទ ខាងលើនេះ សៀមរាបប៉ុស្ដិ៍ មិនអាចទំនាក់ទំនង់ទៅលោក ប៉ែន វាន់រិទ្ធ នាយខណ្ឌរដ្ឋបាល ជលផល ខេត្តកំពង់ធំ បាននៅឡើយទេ។
បទល្មើសនេសាទ នៅតំបន់នោះ ត្រូវបានគេសង្ស័ថា លោកយ៉ាន វិសាក ហៅសែរ ជានាយផ្នែក ជាអ្នកបើកដៃ ឲ្យក្រុមឈ្មួញ ជាថ្នូរផលប្រយោជន៍ តាមរបៀបពុករលួយ។
ដោយឡែកលោក ង៉ែត សារី អភិបាលស្រុកស្ទោង បានប្រាប់អ្នកយកព័ត៌មានថា បញ្ហាបទល្មើសនេសាទនេះ លោកបានបញ្ជាឲ្យទប់ស្កាត់ និងបង្រ្កាបដែរ តែដួចជាគ្មានប្រសិទ្ធភាពសោះ។
សូមបញ្ចាក់ផងដែរថា រហូតមកដល់ពេលនេះ មានឈ្មោះ ឡាំង ជនជាតិវៀតណាមករស់នៅលើបឹងទន្លេសាប ជាអ្នកដើរប្រមូលលុយ ពីការធ្វើនេសាទខុសច្បាប់ រាប់ម៉ឺនដុល្លារយកមកចែកចាយ ឲ្យមន្រ្តីមួយចំនួន នៅក្នុងខេត្តកំពង់ធំ មានដូចជា មន្រ្តីរដ្ឋបាលជលផល មន្ត្រីបរិស្ថាន និងស្ថាបន័ពាក់ព័ន្ធ មួយចំនួនទៀតផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,981 នាក់
ម្សិលមិញ : 33,391 នាក់
សរុប : 79,401,649 នាក់