ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លិខិតមិត្តអ្នកអាន៖ តើដល់ពេលណា ឧកញ៉ាស៊ឹង សំអុល ឈប់រកស៊ីជំនួញឈើ?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ វិច្ឆកា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 2910

ឧកញ៉ាស៊ឹង សំអុល គេដឹងថា មានឈ្មោះនៅក្នុងបញ្ជីខ្មៅ របស់សម្ដេចហ៊ុន សែន ដែលឧកញ៉ារូបនេះ បានរកស៊ីផ្នែក ជំនួញឈើ នៅប៉ែកខាងកើត ទន្លេមេគង្គនោះ រហូតមកដល់ពេលនេះ ឧកញ៉ាស៊ឹង សំអុល នៅតែបន្តផ្គើន ទៅនឹងបទបញ្ជារបស់ សម្ដេច ហ៊ុន សែន រកស៊ីចំនួញឈើ ដដែលដោយសកម្មភាព បែបនេះ ជាសបញ្ជាក់ថាកំពុងឌឺសម្ដេច។ មជ្ឃដ្ឋាននានា បានលើកឡើងថា តើដល់ពេលណាឧកញ៉ាស៊ឹង សំអុល ឈប់រកស៊ីជំនួញឈើ?

អាជ្ញាធរខេត្តមណ្ឌលគិរី ជំនាញរដ្ឋបាលព្រៃឈើ បរិស្ថានដែន ជម្រកសត្វភ្នំព្រិច និងសមត្ថកិច្ចពាក់ព័ន្ធដ៏ច្រើនស្ថាប័នទៀត ទំនង មានចេតនាសមគំនិត ជាមួយឈ្មួញឈើ ស៊ឹង សំអុល ដោយសារតែឥទ្ធិពលលុយ ភ្លេចអស់ឆន្ទះការពារព្រៃឈើ ជាធនធានធម្មជាតិ នៃប្រទេសជាតិដ៏រុងរឿងរបស់យើង ខណះបណ្តែតបណ្តោយអោយ ឈ្មួញឈើ ស៊ឹង សំអុល កេណ្ឌប្រមូលប្រជាជន ចូលអាររលំផ្តួលឈើថ្មីៗ នៅតំបន់ដែន ជម្រកសត្វភ្នំព្រិច ស្រុកកោះញែក យ៉ាងអនាធិបតេយ្យ។

យ៉ាងតិចត្រឹមរយះ១សប្តាហ៍ ឈ្មួញឈើ ស៊ឹង សំអុល បានចំណាយលុយ អោយប្រជាជនចូលកាប់នៅ ដែនជម្រកសត្វភ្នំព្រិច អូសចូលក្រុមហ៊ុនអោយ ក្លាយទៅជាស្របច្បាប់ពី១៨ទៅ២០ឡានយីឌុបវេអង ដើម្បីលួចនាំចេញទៅវៀតណាម តាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ តាមរយះលោកផ្កាយ៣ ខាងនគរបាល ជាអ្នករត់ការបន្ត ស្របពេលលោកផ្កាយ៣រូបនេះ ជំនាញពេញខ្លួនខាងរកស៊ី បទល្មើសព្រៃឈើ សឹងរលាយឈើ នៅខេត្តសៀមរាប ស្ទឹងត្រែង និងបច្ចុប្បន្នមកបំផ្លាញឈើ នៅខេត្តមណ្ឌលគិរី បន្ទាប់ពីដឹងនូវភាពទន់ជ្រាយ ពីលោកអភិបាលនៃគណៈ អភិបាលខេត្តមណ្ឌលគិរី ខ្វះការទទួលខុសត្រូវ«កន្ទេលធំបន្លំដេក» ដែលគេសង្ស័យថា៖ សំងំទាញយកប្រយោជន៍សិននោះ,?

ខាងបរិស្ថាន បើកយ៉ាងចំហរអោយខាង ឈ្មួញឈើ ស៊ឹង សំអុល ប្រើប្រាស់ឡានបាកុងចូលអូសឈើនៅ តំបន់អភិរក្សក្រោម ការគ្រប់គ្រងពួកគេ ដោយគ្រាន់តែបង់ថ្លៃ ក្បាលឡានបាកុងចូលអូសឬស្ទួច ដាក់ឡានយីឌុបវេអង ដើម្បីកាត់PC នាំចេញ។

គេបានទម្លាយថា៖ ពីមុនខាងបរិស្ថានអោយ ឈ្មួញឈើ ស៊ឹង សំអុល ប្រើឡានបាកុងចូលអូសឈើនៅតំបន់អភិរក្ស ដែនជម្រកសត្វភ្នំព្រិច តែរឿងនេះត្រូវថ្នាក់ ដាក់ភាពសង្ស័យ ជាកម្មវត្ថុតាមដានរកអោយឃើញ សកម្មភាពអាររលំ អូសឈើទាំងនេះនូវបទល្មើ សជាក់ស្តែង បែរជាខាងបរិស្ថានឃុបឃិត គ្នាជាមួយ ឈ្មួញឈើ ស៊ឹង សំអុល ប្តូរពីរូបភាពអនុញ្ញាតិប្រើប្រាស់ឡានបាកុងចូលអូសឈើ នៅតំបន់អភិរក្សក្រោមការ គ្រប់គ្រងពួកគេ មកអោយប្រើកាឡេថងកែច្នៃវិញ។

សកម្មភាពនេះការ ដឹកជញ្ជូនកណ្តៀរទៅទៀត គឺឈ្មួញឈើ ស៊ឹង សំអុល ប្រមូលឈើបែបនេះបានច្រើនជាង មុនទៅទៀត គឺក្នុង១សប្តាហ៍ប្រមូល បានឈើមិនតិចជាង២០ឡានយីឌុបវេអង ព្រោះមានកាឡេថងជិត១០០គ្រឿងឯណោះ សម្រាប់ធ្វើជាមធ្យោបាយដឹកជញ្ជូនឈើក្រៅពីដីក្រុមហ៊ុន។

ប៉ុន្មានថ្ងៃនេះឈ្មួញឈើ ស៊ឹង សំអុល បានអោយក្រុមរបស់ខ្លួន ប្រមូលឈើពីតំបន់អភិរក្សដែនជម្រកសត្វភ្នំព្រិច មកគរទុកនៅក្បែរក្រុមហ៊ុន លឹម រ៉ូយ៉ាល់ និងដឹកនាំចេញទៅវៀតណាមយ៉ាងគគ្រឹកគគ្រែងដ៏ចេញមុខ ដែលទង្វើនេះពួកគាត់មានចេតនា បំផ្លាញព្រៃឈើអរលាយហិចហោច តាមរយះអ្នក មានតួនាទីបង្ក្រាបសំងំដេក និងមមាញឹករាប់ក្បាលឡាន..? តែជនពាក់ព័ន្ធនិងរកលុយពី ឈ្មួញឈើ ស៊ឹង សំអុល និងឈ្មួញដទៃទៀត បែបមិនសុខស្រួលដោយសព្វមួយដងទេ មើលទៅ ព្រោះសម្តេចតេជោ ហ៊ុន សែន ពង្រឹងខ្លាំងណាស់លើវិធានការណ៍ទប់ស្កាត់ បទល្មើសព្រៃឈើនេះSR www.srpostnews.com


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 42,610 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,716,908 នាក់