ដំណឹងថ្មីៗ


សម្ដេចតេជោ និងភរិយា អញ្ជើញបួងសួង និងវេរចង្ហាន់ រាប់បាត្រ ប្រគេនព្រះសង្ឃ ៥,១២០ អង្គ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ​ 2017 អ្នកអាន 601

 នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញបួងសួងវេរចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃចំនួន៥,១២០អង្គ ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត
ដែលពិធីនេះមានការយាង និមន្ត និងចូលរួមពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃក្នុងឋានានុក្រម មន្ត្រីរាជរដ្ឋាភិបាល សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។ បន្ទាប់ពីបានអញើញវេរចង្ហាន់ប្រគេនព្រះសង្ឃរួចហើយ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញវិលត្រឡប់មកកាន់រាជធានីភ្នំពេញតាមយន្តហោះពិសេស។ ពិធីបួងសួងសុំសេចក្ដីសុខចម្រើនដល់ព្រះរាជាណាចក្រកម្ពុជានេះ គឺប្រារព្ធធ្វើមានរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ ។ ទន្ទឹមនឹងនេះដែរ ក៏មានកម្មវិធីសិល្បៈកម្សាន្ត និងការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរលើកទី២២ ដែលនឹងមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណ ១០,០០០នាក់ មកពី ៧៦ប្រទេស ចូលរួមអបអសាទរក្នុងពិធីដ៏អធិកអធមនេះទៀតផង។ សូមកម្ពុជាជួបតែសុខសន្តិភាព និងរីកចម្រើនជានិច្ចនិរន្ត៍តរៀងទៅ! ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,128 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,816 នាក់