ដំណឹងថ្មីៗ


សម្ដេចហ៊ុន សែន៖ ខ្ញុំសូមអបអរសាទរ ខួបលើកទី១៩ ទិវាជនពិការ កម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ​ 2017 អ្នកអាន 402

 ក្នុងឱកាសដ៏មហោឡារិក នៃខួបលើកទី៣៥ ទិវាជនពិការអន្តរជាតិនិង ខួបលើកទី១៩ ទិវាជនពិការកម្ពុជា ក្រោមប្រធានបទ “ធ្វើឱ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា” ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងនាមរដ្ឋាភិបាល កម្ពុជា និងក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ ខ្ញុំសូមសម្តែងនូវ ការអបអរសាទរ ចំពោះការប្រារព្ធ ទិវាដ៏មានសារសំខាន់នេះ។
ការប្រារព្ធទិវានេះគឺជាការបង្ហាញអំពីឆន្ទៈ និងការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព និងសុខមាលភាព ជនមានពិការភាព ហើយជាការអំពាវនាវ ដល់បងប្អូនជនរួមជាតិទាំងអស់ សូមជួយផ្តល់ ការគាំទ្រដោយគ្មាន ការរើសអើងចំពោះ ជនមានពិការភាព ដែលជាធនធានមិនអាចមើលរំលង បានក្នុងចូលរួម អភិវឌ្ឍន៍ប្រទេសជាតិ់។ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ ជាពិសេសបងប្អូនជនពិការ សូមជួបតែសចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,221 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,909 នាក់