ដំណឹងថ្មីៗ


អាយុ១៥ឆ្នាំសោះ ហ៊ានកាប់មកលើសមត្ថកិច្ច២រូប ត្រូវបានអាវុហត្ថ ក្រុងសៀមរាប ឃាត់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ ធ្នូ ឆ្នាំ​ 2017 អ្នកអាន 6574

 ខេត្តសៀមរាប៖មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងសៀមរាប ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព កាប់មកលើ សមត្ថកិច្ច២រូប បណ្ដាលឲ្យរងរបួស។
ហេយុការណ៍ បានកើតឡើងនៅ វេលាម៉ោង២០:០០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
មន្ត្រីអាវុធហត្ថបន្ថែមថា ដោយយោងតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ មេបញ្ជា អ ហ ខេត្តសៀមរាប កម្លាំងចំនួន៤នាក់ម៉ូតូ២គ្រឿង បានចុះល្បាតតាម ផែនការរបស់ មេបញ្ជាការ អ ហ ក្រុងសៀមរាបដាក់ចេញ។
កម្លាំងចំនួន២នាក់ បានល្បាតដល់ចំណុចខាងកើត សណ្ឋាគារសុខា ក៏មានជនសង្ស័យមានគ្នាចំនួន៦នាក់ ម៉ូតូ៣គ្រឿង បានកាប់មកលើកម្លាំង គ១៤ ចុះល្បាតឯកសណ្ឋានស៊ីវិល ឃ្លាំមើលមុខសញ្ញាចែកចាយគ្រឿងញៀន បណ្តាលអោយរងរបួស ដាចស្លឹកត្រចៀកម្នាក់ និងរបួសខ្នងម្នាក់។
ជនរងគ្រោះ១ ឈ្មោះ សៀង សានីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កងអនុសេនាធំ១៤ ចល័ត(រងរបួសដាច់ស្លឹកត្រចៀកខាងឆ្វេង)។
២ ឈ្មោះ ឈួយ ឈាត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កងអនុសេនាធំ១៤ ចល័ត(រងរបួសចំខ្នង)។
ក្រោយកើតហេតុសមត្ថកិច្ច បង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់
១.ឈ្មោះ ព្រឿន ពេជ្ររ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអញ្ចាញ សង្កាត់ស្លក្រាម ក្រុង+ខេត្តសៀមរាប ។
២•ឈ្មោះ លាង សុងហេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង+ខេត្តសៀមរាប។
*ដកហូតវត្ថុតាងរួមមាន:
.ម៉ូតូ១គ្រឿង
.ទូរស័ព្ទចំនួន១គ្រឿង។
បច្ចុប្បន្ន .ជនសង្ស័យ បញ្ជូនទៅការិយាល័យ ព្រហ្មទណ្ឌ អ ហ ខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,146 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,834 នាក់