ដំណឹងថ្មីៗ


ឡាន១គ្រឿងដឹកឈើ ត្រូវបានកម្លាំងអាវុធហត្ថ បង្ក្រាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ ធ្នូ ឆ្នាំ​ 2017 អ្នកអាន 550

 ខេត្តស្ទឹងត្រែង៖ឡានមួយគ្រឿងប្រភេទម៉ាកកូរ៉េចំណុះ ៥តោនបានលួចដឹកឈើ ប្រភេទលេខ២ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចុះធ្វើការបង្ក្រាបបាន ខណៈបំរុងដឹកចេញពីរ ចំណុចទួលចំបក់ ស្ថតិនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ កាលពីរយប់ថ្ងៃទី៤ខែធ្នូរឆ្នាំ២០១៧ វេលាម៉ោង ៩.៣០នាទី ។
កម្លាំងអាវុធហត្ថបានឲ្យដឹងថា រថយន្តដែលរងការបង្ក្រាបនោះ ម៉ាកហ៊ីយ៉ានដាយ ព័ណស ចំណុះ៥តោន ពាក់ស្លាក់លេខ ភ្នំពេញ 3B- 3769 ផ្ទុកឈើលេខ២ពេញរថយន្ត តែម្ដង។
សមត្ថកិច្ចដដែលបានបន្ថែមថា ពេលចុះទៅបង្ក្រាបឡានដឹកឈើនោះ ទាំងតៃកុងនិងព្រូឡានបានដាក់មេប្រូតរត់ចោលឡាន បាត់ស្រមោលផងដែរ។
បច្ចុប្បន្នទាំងរថយន្តនិងឈើ ត្រូវបានរឹបអូស យកមករក្សារទុក នៅទីបញ្ជារការដ្ឋាន កងរាជអាវុធខេត្តរងចាំប្រគល់ជូនជំនាញ ដើម្បីចាត់ការបន្ត ទៅតាមនិតិវីធីច្បាប់។
ដោយឡែកចំនួនម៉ែត្រគូប នៅមិនទាន់ដឹងនៅឡើយ រង់ចាំជំនាញធ្វើការវាស់វែង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,179 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,867 នាក់