ដំណឹងថ្មីៗ


សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ លោកជំទាវ​នាយករដ្ឋមន្រ្តីបង់ក្លាដេស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ ធ្នូ ឆ្នាំ​ 2017 អ្នកអាន 264

 នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅប្រទេសកម្ពុជា។

ពិធីបដិសណ្ឋារកិច្ចស្វាគមន៍ លោកជំទាវនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស មានការចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាល និងមន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា ជាច្រើនរូបផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាជាទ្វេភាគីជាមួយលោកជំទាវនាយករដ្ឋមន្រ្តីបង់ក្លាដេស ព្រមទាំងអញ្ជើញជាអធិតបីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ១១ នៅព្រឹកនេះផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,257 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,945 នាក់