ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីលៀងសាយភោជ ជូននាយករដ្ឋមន្រ្តី​បង់ក្លាដេស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ ធ្នូ ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 1388

 នៅវិមានសន្តិភាព ល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជ ជូនលោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស

ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃក្នុងប្រទេសកម្ពុជា។ ពិធីលៀងសាយភោជនាពេលនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រុមប្រតិភូនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសជាច្រើនរូប ព្រមទាំងបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ តាមរយៈដំណើរទស្សនកិច្ចរបស់ លោកស្រីនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នាពេលនេះគឺបានពង្រឹងនូវកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនងជាទ្វេភាគី ជាពិសេសផ្តោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស ដូចអ្វីដែលកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខាលើឯកសារចំនួន១១កាលពីព្រឹកមិញនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 352 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,345 នាក់