ដំណឹងថ្មីៗ


សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបិទ មហាសន្និបាតវិសាមញ្ញ កាយរឹទ្ធិជាតិកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ ធ្នូ ឆ្នាំ​ 2017 អ្នកអាន 260

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទ មហាសន្និបាតវិសាមញ្ញ កាយរឹទ្ធិជាតិកម្ពុជា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ មហាសន្និបាតនេះ រៀបចំដោយក្រសួងអប់រំយុវជន និងកីឡា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមបិទ មហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជានាពេលនេះ ហើយ សម្តេច បានកោតសរសើរចំពោះ អង្គមហាសន្និបាត ក្រុមការិទ្ធិកម្ពុជា និងមន្ត្រីក្រសួងអប់រំដែលបានចូលរួម ក្នុងចលនាកាយរឹទ្ធិកម្ពុជាកន្លងមក ជាពិសេស សម្តេចតេជោ បានរំលឹកដល់នូវការខិតខំប្រឹងប្រែង របស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជម្រុញចលនា កាយរឹទ្ធិកម្ពុជា។

នាឱកាសនេះសម្តេចតេជោ ហ៊ុន បាន បានផ្តល់អនុសាសន៍ ៦ ចំនុចដល់ ក្រុមប្រឹក្សាការឹទ្ធិជាតិកម្ពុជា: ១)ក្រុមប្រឹក្សាជាតិកម្ពុជា ថ្នាក់ជាតិ រាជធានីខេត្ត ស្រុកខណ្ឌ ត្រូវពង្រឹក និងជម្រុញចលនាកាយរឹទ្ធិអោយមានការចូល រួមស្ម័គ្រចិត្តបន្ថែមទៀត និងអប់រំបណ្តុះបណ្តាល ដើម្បីពង្រឹកសម្ថភាពអោយកាន់តែល្អប្រសើរ។ ២)កាយរឹទ្ធិកម្ពុជាត្រូវយកចិត្តទុកដាក់ជ្រើសរើសសមាជិកកាយរឹទ្ធិបន្ថែមទៀត ហើយត្រូវមានការចាត់តាំងមេដឹកនាំកាយរឹទ្ធិដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមជាបេក្ខជន ប្រកួតប្រជែង ក្នុងចលនាកាយរឹទ្ធិពិភពលោក។ ៣) បន្តការខិតខំប្រឹងប្រែង រៀបចំផែនការរយះពេលវែង មធ្យម និងខ្លីរបស់ខ្លួន ក្នុងការបង្កើតមូលនិធិកាយរឹទ្ធិ ដើម្បីជួយកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។ ៤) ត្រូវបន្តរៀបចំ នឹងបង្កើតប្រសិទ្ធិភាពគ្រប់គ្រង សកម្មភាពការងារ កាយរឹទ្ធិរាជធានី ខេត្ត ស្រុក ខណ្ឌ ដើម្បីអោយមានដំណើរការកាន់តែល្អប្រសើរឡើង នឹងត្រូវរៀបចំគោលនយោបាយនិង កម្មវិធីសម្រាប់កាយរឹទ្ធិ ជាពិសេសត្រូវយកចិត្តទុកដាក់ប្រមូលផ្តុំកម្លាំងកាយរឹទ្ធិទាំងអស់ ដែលបានប្រលងជាប់មធ្យម សិក្សាទុតិយភូមិ ដែរមកបន្តការសិក្សា និងឧត្តមសិក្សាទាំងសាធារណៈ និងឯកជន។ ៥)បង្កើតកិច្ចសហប្រតិប្ត្តការ ល្អជាមួយអង្គការពិភពលោក នៃចលនាកាយរឹទ្ធិដើម្បី ចូលរួមក្នុងការបណ្តុះបណ្តាលកាយរឹទ្ធិ និងបណ្តុះបណ្តាល មេការិទ្ធ ដើម្បីផ្លាស់ប្តូរការបណ្តុះបណ្តាលជំនាញផ្សេង។ ៦)ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំកម្មវិធីទិវាទការិទ្ធិ ក្នុងព្រឹត្តិការណ៍ ប្រចាំឆ្នាំដូចជា ការបោះជំរុំ ការជួបជុំកាយរឹទ្ធិ ប្រចាំឆ្នាំ និងទិវា សំខាន់ៗដទៃទៀត។

នៅក្នុងមហាសន្និបាត វិសាមញ្ញកាយរឹទ្ធិជាតិ កម្ពុជាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាកចក្រកម្ពុជា ត្រូវបានជ្រើសតាំងជា គរុគុណកាយរឹទ្ធិជាតិម្ពុជា។ សម្តេចតេជោ បានទទួលយក នូវការផ្តល់គោរម្យងារនិង តួនាទីនេះដោយរីករាយ។ មុននឹងបញ្ចាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានជូនព រដល់អង្គមហាសន្និបាត និងក្រុមកាយរឹទ្ធិទាំងអស់ជួបតែសេចក្តីសុខចម្រើន និងជោគជ័យនៅក្នុង ការដឹកនាំ សកម្មភាពកាយរឹទ្ឋ នៅក្នុងប្រទេសកម្ពុជា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,260 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,948 នាក់