ដំណឹងថ្មីៗ


សម្ដេចហ៊ុន សែន៖កូនក្មួយដឹងទេ គឺមានក្រមជនក្បត់ជាតិ នៅក្រៅប្រទេស បានអំពាវនាវ អោយកងទ័ពជាតិយើងបះបោរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ ធ្នូ ឆ្នាំ​ 2017 អ្នកអាន 284

 កូនក្មួយដឹងទេ ក្នុងពេលដែល ពូចុះមកសួរសុទុក្ខ និងស្វែងយល់អំពីស្ថាន ភាពការងារ របស់ក្មួយៗ ដើម្បីពូ មានឱកាសបានជួយដោះស្រាយ បញ្ហាប្រឈមនានា រួមទាំងការតម្លើងប្រាក់ខែ ការថែទាំសុខភាព ប្រាក់ ចូលរឺត្រែត និងប្រាក់ឧបត្ថម្ភ គាំពារសុខភាពជាដើម…។ល។
កូនក្មួយដឹងទេ គឺមានក្រមជនក្បត់ជាតិ នៅក្រៅប្រទេស បានអំពាវនាវ អោយកងទ័ពជាតិ យើងបះបោរ។ តើមានអ្វីកើតឡើង បើកងទ័ពយើងបះបោរ មែន? គឺមានតែសង្គ្រាមកើតឡើង…គឺនឹងគ្មានរោងចក្រ ហើយក្មួយៗក៏អត់មានការងារ ធ្វើដែលប៉ះពាល់ ដល់ជីវភាពរស់ នៅរបស់ក្មួយៗ ព្រមទាំងក្រុមគ្រួសារ ឪពុក ម្តាយ និងបងប្អូនរាប់លាននាក់មិនខាន។ ជនក្បត់ជាតិទាំងនោះ ស្គាល់កម្ពុជា តិចពេកហើយ ស្គាល់កងទ័ព ជាតិយើងតិចពេកហើយ។ កងទ័ពជាតិយើង មិនលង់ចាញ់ល្បិចកល ដោយការញុះញុង ពីជនក្បត់ជាតិ ទាំងនោះឡើយ។ ជនដែលញុះញុងអោយកងទ័ព មិនគោរពបទបញ្ជាគឺជា បទល្មើសដែលនឹងទទួល ទោសទៅតាមច្បាប់ ប្រទេសជាធរមាន។
ពូសូមបញ្ជាក់ជូនក្មួយៗ ក៏ដូចជាបងប្អូនជនរួមជាតិ ទូទាំងប្រទេសថា នៅពេលមានវត្តមានពូដឹ កនាំប្រទេស គឺកុំបារម្ភពីសង្រ្គាម កើតឡើងអោយសោះ។ ពូ (ហ៊ុន សែន) រួមជាមួយថ្នាក់ដឹកនាំ គណបក្សប្រជាជន ជា ច្រើនទៀត គឺប្តេជ្ញាការពារ ថែរក្សាសន្តិភាព សម្រាប់ប្រទេសជាតិ យើងទាំងមូល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,158 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,846 នាក់