ដំណឹងថ្មីៗ


សម្ដេចហ៊ុន សែន៖ពូផ្ដាំផ្ញើដល់កម្មករ ទូទាំងប្រទេស បើមានបញ្ហាក្នុងរោងចក្រ ព្យាយាមដោះស្រាយ ដោយសន្តិវិធី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ ធ្នូ ឆ្នាំ​ 2017 អ្នកអាន 267

 ពូសូមផ្តាំផ្ញើ បងប្អូន កូនក្មួយកម្មករ ទូទាំងប្រទេសថា បើក្មួយៗមិនពេញចិត្តអំពីរឿងអ្វីមួយនៅក្នុងរោងចក្រ គឺសូមកូនក្មួយព្យាយាមរួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី សូមក្មួយៗកុំធ្វើអ្វីខុសច្បាប់ ដូចកាលពីថ្មីៗ នេះដែលកូនក្មួយបានបិទផ្លូវនៅវេងស្រេងដែលធ្វើអោយប៉ះពាល់ដល់បងប្អូនអ្នកធ្វើដំណើរ។
ចុះប្រសិនបើមានអ្នកឆ្លងទន្លេត្រូវធ្វើដំណើរតាមផ្លូវ ហើយទៅមិនរួចគឺនឹងកាន់តែបង្កបញ្ហាធំឡើងមិន ខាន។ សូមកូនក្មួយកុំធ្វើអ្វីអោយប៉ះពាល់អ្វីដល់ម្ចាស់រោងចក្រ ឬបង្កការខូចខាតដល់រោងចក្រអោយ សោះ។ បើមានបញ្ហាអ្វីគឺយើងត្រូវរួមគ្នាដោះស្រាយ ហើយពូនឹងចូលរួមដោះស្រាយជាមួយកូនក្មួយគ្រប់ ពេលជានិច្ច៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,215 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,903 នាក់