ដំណឹងថ្មីៗ


ផ្ទុះរឿងជំទាវលី អ៊ុំអេង រំលោភដីពលរដ្ឋ ៨គ្រួសារទៀត នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ​ 2017 អ្នកអាន 3801

 ខេត្តសៀមរាប៖ជាថ្មីម្ដងទៀត ជំទាវលី អ៊ុអេង ត្រូវបានប្រជាពលរដ្ឋ ប្រមាណ៨គ្រួសារ ចោទប្រកាន់ បានរំលោភយកដីពួកគាត់ ដែលមានកម្មសិទ្ធិ ត្រឹមត្រូវទៅធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ការចោទប្រកាន់នេះ ធ្វើឡើងស្របពេល ដែលតុលាការកំពូល បានចេញដីការ អោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដសៀមរាប ចុះវាស់វែងនិងកំណត់ ព្រំប្រទល់ដីទំនាស់នៅក្នុងភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប នៅព្រឹកព្រឹក ថ្ងៃទី៦ខែធ្នូម្សិលមិញ។
លោក លឹម ប៊ុនណារិទ្ធិ ជាម្ចាស់ដីនិងពលរដ្ឋ នៅក្រុងសៀមរាប បានផ្ដល់បទសម្ភាសន៍ឲ្យ អ្នកយកព័ត៌មានថា លោកស្រីលី អ៊ុអេង ដែលជាប្រធាន ក្រុមហ៊ុនផ្នែកដីធ្លីមួយ នៅខេត្ដនោះ បានហ៊ុំព័ទ្ធដីយកពលរដ្ឋ ប្រមាណ៨គ្រួសារ ដើម្បីយកធ្វើ ជាកម្មសិទ្ធិផ្ទាល់សខ្លួន ដោយគ្មានភស្ដុតាងច្បាស់ ខណៈដែលដីពួកគាត់ មានប័ណ្ណទទួលស្គាល់ ត្រឹមត្រូវពីអាជ្ញាធរ និងបានកាន់កាប់និង ប្រកបរបរកសិកម្មតាំងពីឆ្នាំ២០០៨មកម្លេះ។
លោកបានបន្ដទៀតថា ដីទំនាស់នោះមានទំហ៊ំជាង២២៦០៤ពាន់ម៉ែត្រក្រឡា ហើយពលរដ្ឋបានដាក់ពាក្យប្ដឹងទៅតុលាកា ដើម្បីរកយុត្ដិធម៌ ប៉ុន្ដែនៅពេលតុលាការ កំពូល ចេញដីការអោយ មន្ដ្រីសុរិយោដីចុះវាស់វែង ដើម្បីកំណង់ព្រំប្រទល់ ច្បាស់លាស់ បែជាស្ដ្រីរូបនោះ បានគេចវេស មិនចូលមកបង្ហាញទីតាំងដីអោយច្បាស់លាស់ ទៅវិញ។
លោកបានអោយដឹងទៀតថា លោកក៍ដូចប្រជាពលរដ្ឋ បានអំពាវនាដល់ អាជ្ញាធរនិងស្ថាប័ន ពាក់ព័ន្ធ ជួយផ្ដល់យុត្ដិធម៌ ដល់ពួកគាត់ដែល ជាអ្នករងគ្រោះ និងជាម្ចាស់ដីពិតប្រាកដ។
ជាមួយគ្នានោះដែរលោក ហង់ គង់ ជាអនុភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង លោកបានអោយដឹងដែរថា ដីជម្លោះនោះ លោកមិនដឹងពីចំនួន ផ្ទៃក្រឡាពិតប្រាកដនោះទេ ប៉ុន្ដែលោកដឹងថា ជាដីពលរដ្ឋខាងលើ និងមានការទទួលស្គាល់ ពីអាជ្ញាធរមូលដ្ឋាន ដែលអ្នកភូមិបានលក់អោយកន្លងទៅ។
លោកបានបន្ថែមទៀតថា ឈ្មោះលី អ៊ុអេង នេះគ្មានឈ្មោះកាន់កាប់ដីធ្លី នៅក្នុងភូមិជ្រៃនោះទេ ដោយលោកថា អាចជាការចង់រំលោភ យកទៅធ្វើជាកម្មសិទ្ធិទៅវិញ។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគ រូបនីយកម្មនិងសំណង់ សុរិយោដី ខេត្ដសៀមរាប មិនអាចទាក់ទងបានទេ ដោយសារលោក មិនលើកទូរស័ព្ទ។
ប៉ុន្ដែករណីនេះ លោកស្រី លី អ៊ុអេង បានបដិសេធ ពីការចោទប្រកាន់នេះ ដោយលើកឡើងថា ដីរបស់គាត់៣ហិកតា មានប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ និងតុលាការ បានកាត់ក្ដីអោយលោកស្រីឈ្នះ។
លោកស្រីបានបន្ដទៀតថា ដីរបស់គាត់បានទិញ ពីអតីតអភិបាលស្រុក ប្រាសាទបាគងលោក ស៊ិន រុន បច្ចុប្បន្ន គាត់ជាអភិបាលរង ខេត្ដសៀមរាប។
លោកស្រីបានចោទប្រកាន់ ទៅមន្ដ្រីរៀបចំដែន ដីនគរូបនីយកម្ម សុរិយោដីនិងសំណង់ថា ពួកគាត់បានឃុបឃិតគ្នា យកដីលោកស្រីទៅវិញ ដោយថា មន្ដ្រីទាំងនោះ ចុះហត្ថលេខាលក់ដីជាន់គ្នា បង្កអោយមានជម្លោះកើតឡើង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,143 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,831 នាក់