ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទង្វើមិនក្រក្រតី ប៉ូលិស ខេត្តសៀមរាបម្នាក់ ត្រូវបានលាតត្រដាង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ ធ្នូ ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 5706

ខេត្តសៀមរាប៖មជ្ឍដ្ឋាននានា បានធ្វើការរិះគន់ យ៉ាងខ្លាំងចំពោះ ទង្វើមិនក្រក្រតី នគរបាល ខេត្តសៀមរាបម្នាក់ ដែលត្រូវបានគេដឹងឈ្មោះថាព្រាប សាដាត់ បម្រើការងារ ជាមន្ត្រីនគរបាល សណ្ដាប់ធ្នាប់ ខេត្តសៀមរាប យកតួនាតីរបស់ខ្លួន យកលុយពីពលរដ្ឋ ដើម្បីរត់ការ ឲ្យចូលធ្វើនគរបាល ដែលជាការផ្ទុយ ពីគោលការណ៍ របស់ថ្នាក់ដឹកនាំ។

យោងតាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថាមន្រ្តីប៉ូលិសសណ្តាប់ធ្នាប់ រូបនេះ បានរងការចោទប្រកាន់ថា យកលុយពីអ្នកលក់មីឆា ចំនួន២២០០ដុល្លារ ជាថ្នូរនឹងការរត់ការ ឲ្យចូលធ្វើប៉ូលិស។ ប៉ុន្តែកន្លងទៅច្រើនឆ្នាំ នៅតែមិនទាន់ ជួយបានទើប គាត់ចង់ទារយកលុយវិញ។

នៅរសៀលថ្ងៃទី១១ខែធ្នូម្សិលមិញ បុរសអ្នកលក់មីឆាឈ្មោះឯក សុភា បានប្រាប់អ្នកកាសែតថា លោកបានឲ្យលុយទៅលោក ព្រាប សាដាត់ ដែលជាមន្រ្តីប៉ូលិស សណ្តាប់ធ្នាប់ខេត្តសៀមរាបចំនួន៤ដង សរុបអស់ចំនួន២២០០ដុល្លារ ដោយសន្យាថាយកលុយឲ្យ មេជួយរត់ការឲ្យចូលធ្វើជាប៉ូលិស តែជិតបីឆ្នាំហើយមិនទាន់ បានចូលធ្វើទៀត។ ពេលពលរដ្ឋសុំលុយវិញ ប្រើអំពើហឹង្សា វាយពលរដ្ឋផ្អើល ពេញបន្ទាយប៉េអឹមក្រុងចាស់ ដោយស្រែកថា ចង់ទៅប្តឹងអាណាក៏ទៅៗ អញមិនក្លាចទេ ព្រោះអញមាន មេចាំការពារ។

លោកឯក សុភាព ថាករណីនេះលោកបាន ដាក់ពាក្យប្តឹង ទៅនគរបាលកំរិតស្រាល រួចហើយក្នុងរឿងបង្ករបួសស្នាម។ តែរឿងទារលុយនៅមិនទាន់ប្តឹងទេ ព្រោះអីខាងប៉ូលិស សណ្តាប់ធ្នាប់ដែល យកលុយនោះ សន្យាថាសងវិញ។

សុភាពបន្ថែមថារឿងនេះ បើជនបង្កនៅតែមិនព្រម សងលុយវិញនោះទេ គាត់នឹងដាក់ពាក្យរឿងឆបោកថា នឹងរត់ការឲ្យចូល ធ្វើជាប៉ូលិស។
ចំណែកលោកព្រាប សាដាត់ បំរើការ នៅការរិយាល័យ នគរបាល សណ្តាប់ធ្នាប់ខេត្តសៀមរាប បានប្រាប់អ្នកកាសែត តាមទូរស័ព្ទនៅថ្ងៃទី១១ធ្នូម្សិលមិញ ថារឿងដែលអ្នកលក់មីឆានិយាយ ថាលោកយកលុយ ចំនួន២២០០ដុល្លារ ដើម្បីរត់ការចូលធ្វើ ជាប៉ូលិសនោះគឺមិនពិតទេ។
លោកព្រាប សាដាត់ បន្ថែមថាលោកគ្រាន់ តែយកលុយបន្តិចបន្តួច សរុបប្រហែលជា៧០០ទៅ៨០០ដុល្លារប៉ុណ្ណោះ។

លោកសាដាត់ បញ្ជាក់ថា លោកយកលុយពីគាត់ គឺដោយសារតែគាត់ មកពឹងឲ្យជួយរកខ្សែរយៈដើម្បី ជួយទាក់ទង រកប្រភពថានរណាម្នាក់ អាចឲ្យគាត់ធ្វើ ជាប៉ូលិសបាន។ នេះគឺជាលុយថ្ងៃសាំងឡាននិងស៊ីគុយទាវ ផឹកកាហ្វេទេ។

ទាក់ទងនឹងករណីនេះ លោកវរសេនីយ៍ឯកហង្ស សុផាតភារម្យ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាល បានឲ្យអ្នកយកព័ត៌មានដឹងថា លោកបានទទួល បណ្តឹងមួយដែលគេប្តឹងរឿងហិង្សា មិនមែនរឿងឆបោកនោះទេ។លោកថាករណីនេះ កំពុងស្រាវជ្រាវ។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រីតូច សាកល ស្នងការរងទទួល ផែនធនធាមមនុស្ស នៃស្នងការ ខេត្តសៀមរាប បានឲ្យអ្នកកាសែតដឹងថា លោកបានហៅមន្ត្រីនគរបាល ខាងលើនោះមកសួរនាំ នៅស្នងការរួចហើយ។ ប៉ុន្តែគេឃើញតែបណ្តឹង ហិង្សាបន្តិចបន្តួច ចំណែករឿងឆបោកលុយ ដូចដែលគេបង្ងោះក្នុងហ្វេសបុកនោះ នៅមិនទាន់ឃើញនៅឡើយ។លោកបន្ថែមថាប្រសិនបើមានបណ្តឹងឆបោកនោះមែនលោកនឹងហៅបុគ្គលខាងលើនោះ(ប៉ូលិស)មកចាត់ការតាមផ្លូវច្បាប់។

ប្រភពនានាបានបង្ហើបថា មន្ត្រីនគរបាល ឈ្មោះព្រាប សាដាត់ ត្រូវបានគេសង្ស័យថា ជាមន្ត្រីមួយរូបបាន ដើរយកលុយ ពីអាជីវករ លក់ដូរតាមចិញ្ចើមផ្លូវ នៅក្រុងសៀមរាប យ៉ាងអនាធិបតេយ្យ តាមរបៀបពុករលួយ។ ដូច្នេះថ្នាក់ដឹកនាំ ស្នងការ ខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីទិត្យ ណារ៉ុង មិនត្រូវមើលរំលង នូវបាតុភាព របស់លោកព្រាប សាដាត់ បន្តទៅទៀតទេ។ ដោយហេតុថាទង្វើមិនក្រក្រតី របស់ព្រាប សាដាត់ បានកំពុងទទួល រងនូវការ រិះគន់ពីប្រជាពលរដ្ឋ៕SR


 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,936 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,125,782 នាក់