ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីបើកដៃ ឲ្យឈ្មួញអូនមុន្នី កាយរណ្ដៅដីមានជម្រៅជ្រៅ ទាំងកំរោល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ ធ្នូ ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 2842

 ខេត្តសៀមរាប៖មជ្ឍដ្ឋានានា បានធ្វើការរិះគន់ យ៉ាងខ្លាំងចំពោះទង្វើមិន ក្រក្រតី អាជ្ញាធរ ស្រុកប្រាសាទបាគង អាជ្ញាធរ ខេត្តសៀមរាប និងមន្ទីររ៉ែនិងថាមពល ទំនងជាអ្នកបើកដៃឲ្យ ឈ្មួញឈ្មោះអូន មុន្នី កាយរណ្ដៅដី មានជម្រៅជ្រៅ ទាំងកំរោល ដោយមិនខ្វល់ខ្វាយ ទៅនឹងការ រិះគន់នោះឡើយ។

ទាំងអាជ្ញាធរ ស្រុកប្រាសាទបាគង អាជ្ញាធរ ខេត្តសៀមរាប និងមន្ទីររ៉ែនិងថាមពល ទំនងជាអ្នកនៅ ពីក្រោយខ្នង របស់ក្រុមឈ្មួញ មួយចំនួននៅ ខេត្តសៀមរាប ដែលបានប្រកបអាជីវកម្ម រកស៊ីកាយដីលក់ ដែលរណ្ដៅដី មានជ្រៅជ្រៅ ជិតដល់ក្បាលប្រែត ហួសពីច្បាប់អាជីវកម្ម។
ការដែលមន្ត្រីជំនាញខាងលើ រក្សាស្ងៀមស្ងាត់ បែបនេះ ត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុក រលួយជាមួយក្រុមឈ្មួញ យ៉ាងពេញពន្ទុក។

សេចក្ដីរាយការណ៍បានឲ្យដឹងថា អាជីវកម្មកាយយកអាចម៍ដីលក់ ស្ថិតនៅ ភូមិស្វាយជ័យ ឃុំ ត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប របស់លោកអូន មុន្នី កំពុង ធ្វើសកម្មភាព ទាំងកំរោល ដោយមិនញញើត អ្វីទាំងអស់។

អាជីវកម្ម របស់អូន មន្នី បានធ្វើឲ្យពលរដ្ឋ មានការ ព្រួយបារម្ភយ៉ាងខ្លាំង ដោយពួកខ្លាចសត្វគោក្របីនិងក្មេងតូចៗដែលនៅក្បែរនោះ អាចធ្លាក់ចូល ដោយជាថាហេតុ ដោយសារតែរណ្តៅដី មានជំម្រៅជ្រៅ ព្រោះតែម្ចាស់ អាជីវកម្មខាងលើនេះ មិនបានធ្វើរបងបិទព័ទ្ធជុំវិញ ឲ្យបានត្រឹមត្រូវ តាមច្បាប់អាជីវកម្មឡើយ។

មន្ត្រីជំនាញថា តាមច្បាប់អាជីវកម្ម កាយដីលក់ គឺមិនឲ្យមានជម្រៅ លើសពី៥ម៉ែត្រនោះទេ ប៉ុន្តែបើអាជីវកម្ម ឈ្មោះអូន មុន្នី ទំនងមានជម្រៅ ចាប់ពី១០ម៉ែត្រ ទៅ២០ម៉ែត្រងនោះ ជាការបំពានច្បាប់ទាំងស្រុង។ ម្យាងទៀតរាល់អាជីវកម្ម កាយដីលក់ នីមួយៗត្រូវបង់លុយថ្លៃ ស៊ុយសារ ដើម្បីចូលជាថវិការរដ្ឋ។ ដូច្នេះបើអាជីវកម្មណា កាយដីជ្រៅ ហើយមិនបង់លុយ ថ្លៃស៊ុយសារនោះ អាចជាមានការឃុបឃិតគ្នា ជាមួយជំនាញឬអាជ្ញាធរ។

សូមរម្លឹកថា នៅស្រុកប្រាសាទបាគង នៅក្នុងឃុំត្រពាំងធំ មានរណ្តៅដីជាច្រើនកន្លែងដែលមានជំម្រៅជ្រៅៗ ដូចជា ភូមិស្វាយជ័យ ភូមិអន្លង់២ ជាដើម៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,296 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,715,594 នាក់