ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខ្លាំងមែន! ថៅកែឈើ យកឈ្មោះលោកស សុខា និងសម្ដេចហ៊ុន សែន គម្រាមអ្នកកាសែត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ ធ្នូ ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 3221

ជាប្រធានបទក្ដៅ នៅតាមប្រព័ន្ធ ទំនាក់ទំនង នានាជុំវិញ ថៅកែរកស៊ីឈើ បានយកឈ្មោះថ្នាក់ដឹកនាំ កម្ពុជា គម្រាមអ្នកកាសែត ធ្វើឲ្យមានការ ប្រតិកម្មយ៉ាងខ្លាំង ពីបណ្ដារអ្នកសារព័ត៌មាន។ ប៉ុន្តែជនដែល បានយកឈ្មោះថ្នាក់ដឹកនាំ មកគម្រាមនោះ រហូតមកដល់ ពេលនេះ មិនទាន់ត្រូវបានចាប់ខ្លួន នៅឡើយ។

គួបញ្ជាក់ថា បន្ទាប់ពីផ្ទុះរឿងទំនាស់ រវាងថៅកែឈើនិង អ្នកកាសែតចំនួន៣នាក់ នៅចំណុចមុខ ដេប៉ូឈើមួយកន្លែងឈ្មោះ (វីបុល) ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧នោះមក។

កូនប្រុសម្ចាស់ដេប៉ូឈើ មួយនេះបានទូរសព្ទ មកអ្នកសាព័ត៌មានដោយយកឈ្មោះលោកស សុខា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកគម្រាមអ្នកសាព័ត៌មាន។

ដោយបានលើកឡើងថា បើអ្នកកាសែត ទាំងបីនាក់ខ្លាំង មេខ្ញុំគឺឯកឧត្ដម ស សុខា ឲ្យទៅជួបនៅទីស្ដីការគណៈរដ្ឋមន្ត្រីជាន់ទី០៧បន្ទប់លេខ២ ដោយទៅជួបជា មួយសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់តែម្ដង មិនបាច់ប្ដឹងផ្ដល់អីទេ។
ព្រោះថាកូនម្ចាស់ដេប៉ូឈើនេះ គឺធ្វើការនៅជា មួយឯកឧត្តមស សុខា បើថាពិបាកពេកថ្ងៃច័ន្ទក្រោយ ទៅជួបសម្ដេចតែម្ដងឲ្យដឹងដាស់ដាល។ ដោយលោកបានបញ្ជាក់ថាខ្ញុំនិយាយមែន។

ប៉ុន្តែមហារជន ទូទៅកំពុងចង់ដឹងពី មូលហេតុដែលកូនថៅកែឈើ យកឈ្មោះថ្នាក់ដឹកនាំ កំពូលមកគម្រាមអ្នកកាសែត ដែលអ្នកកាសែត មិនមានអ្វីក្រៅ ពីកាមេរាថតរូប និងប៊ិចតែប៉ុណ្ណោះ។

ស្នងការងខេត្តព្រៃវែង បានឲ្យដឹងនៅល្ងាចថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៧នេះថា លោកបានចាត់ឲ្យ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការ ស្រុកពារាំង ចុះស្រាវជ្រាវនិង ធ្វើកំណត់ហេតុហើយ។ ដោយភាគីខាងអ្នកសាព័ត៌មាន បានបំភ្លឺរួចហើយ។

ដោយឡែកនៅល្ងាចថ្ងៃដដែល មន្ត្រីជំនាញកំពុង សួរនាំម្ចាស់ដេប៉ូ (វីបុល) និងកូនដែលយកឈ្មោះ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ កំពូលដ៏ខ្ពង់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា មកប្រើ។
ពេលអ្នកសាព័ត៌មានសួរ ទៅកាន់លោកស្នងការរងថា តើដេប៉ូឈើដែលរកស៊ីឈើ ហើយយកឈ្មោះថ្នាក់ដឹកនាំកំពូលមកប្រើនេះ តើអាចចាប់ខ្លួនឬទេ?។

លោកស្នងការរង បញ្ជាក់ថានេះជារឿងស៊ើបអង្កេត ក្រោយពេលកសាងសំណុំរឿងចប់និង បញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី។

គួរម្លឹកថានៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧អ្នកកាសែតចំនួនបីនាក់
ទី១ឈ្មោះ ខន ខេន ភ្នាក់ងារទូរទស្សន៍អនឡាញ ព្រះនរាយណ៍ប្រចាំខេត្តព្រៃវែង។
២ឈ្មោះ ខាន់ និត ភ្នាក់ងារទូរទស្សន៍ អនឡាញ,នគរមាស។
៣ ឈ្មោះ វ៉ាន់ ឈឿង ភ្នាក់ទូរទស្សន៍ អនឡាញ ស្លឹករឹត។
បានមកដាក់ពាក្យប្ដឹង ម្ចាស់ដេប៉ូឈើឈ្មោះ វីបុល ដោយចោទថាបានស្រែកបញ្ជាឲ្យ កូនចៅបើករថយន្តធុនធំដឹកឈើពណ៌ស មួយគ្រឿង ចេញពីដេប៉ូ រួចឆ្លងផ្លូវមកដេញ បុកឈ្មោះ វ៉ាន់ ឈឿង និង ខាន់ និត ភ្លាមនោះអ្នកទាំងពីរបានគេចផុត។
ហើយរថយន្តក៏បន្ត មកបុកឈ្មោះ ខន ខេន ដែលកំពុងឈរ នៅខាងត្បូងផ្លូវ បំរ៉ុងថតផ្ដិតយករូបភាព បណ្ដាលឲ្យរថយន្តនោះមកកៀរបុកនិងខ្លួនលោក ខន ខេន ប៉ើងជាច្រើនម៉ែត្រនិងបានរបួសស្រាល។

ក្រោយពេលកើតហេតុភ្លាមៗ អ្នកទាំងបីនាក់បានមកដាក់ពាក្យប្ដឹង នៅប៉ុស្តិ៍រដ្ឋបាលព្រៃព្នៅ ដើម្បីឲ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធី លើថៅកែឈើខាងលើ ដែលបានបញ្ជាកូនចៅ ប៉ុនប៉ងដកហូត អាយុជីវិតពួកគាត់។

ម្ចាស់ដេប៉ូ(វីបុល) បានឲ្យដឹងថា នៅពេលកើតហេតុ លោកបានបញ្ជាឲ្យតៃកុងឡាន បើករថយន្តឆ្លងផ្លូវយកទៅសប់បញ្ចូលកង់ដើម្បីដឹ កឈើឲ្យគេ ខណៈអ្នកកាសែតទាំងបី អ្នកមកឈរនៅទីនោះ។

លោក រស់ ធន អធិការរងស្រុកពារាំង បានឲ្យដឹងថា រឿងនេះកំពុងចំណាត់ការ ខណៈអ្នកកាសែតទាំងបីនាក់បានប្ដឹងថា ម្ចាស់ដេប៉ូខាងលើ បញ្ជារថយន្តដេញបុ កសំលាប់ពួកគេ។ ដោយឡែក ម្ចាស់ដេប៉ូ បានប្ដឹងពួកគាត់ទាំងបីនាក់ថាមកអុកឡុកកន្លែងដេប៉ូឈើ។
ចំពោះលោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានឲ្យដឹងថារឿងនេះ លោកមិនទាន់បាន ទទួលព័ត៌មានទេ តែបើកើតរឿងដូច្នេះមែន លោកនិងចាត់ការតាមច្បាប់។

គួរម្លឹកកាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៧ អ្នកកាសែតទាំងបីនាក់ បានចុះថតយកព័ត៌មា ននៅចំណុចដេប៉ូខាងលើ។
លុះដល់ថ្ងៃទី១២ខែឆ្នាំដដែល ក៏បានចេញផ្សាយនៅ វេបសាយ icdtv online ថាដេប៉ូឈ្មោះ(វីបុល) នេះមានច្បាប់តែទំនងទិញឈើអត់ច្បាប់ ពីរថយន្តធុនធំដឹកលើស លិខិតអនុញ្ញាត"pc"និងរថយន្តសាំយ៉ុង ជារៀងរាល់ថ្ងៃដើម្បីយកលក់។
ស្រាប់តែនៅពេលកើតហេតុ ពួកគេបានចុះយកព័ត៌មាន ម្ដងទៀតនៅ ចំណុចខាងលើ គាប់ជួននិងថៅកែដេប៉ូកំពុងខឹងផងនោះ ក៏កើតជារឿងបែបនោះទៅ។

ទោះបីជាយ៉ាងណា អ្នកកាសែតទាំងបីនាក់ស្នើ សូមឲ្យសមត្ថកិច្ច ខេត្តព្រៃវែង ចាត់ការតាមច្បាប់លើ ម្ចាស់ដេប៉ូមួយនេះ។
ករណីនេះមិនធ្លាប់មានពីមុនមកទេ ដែលថៅឈើ យកឈ្មោះសម្ដេចហ៊ុន សែន ទៅរកស៊ីឈើ។ គេមិនទាន់ដឹងថា ការដែលហ៊ាន យកឈ្មោះមកគម្រាម អ្នកកកាសែតបែបនេះ តើម្ចាស់ដេប៉ូនោះ មានទំនាក់ទំនង អ្វីជាមួយលោកស សុខា ឡើយ។
មជ្ឍដ្ឋាននានា សង្ឃឹមថាជុំវិញបញ្ហានេះ ថ្នាក់ដឹកនាំ នឹងមានការបកស្រាយ បំភ្លឺជូនមហាជន ជាក់ជាមិនខាន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,331 នាក់
ម្សិលមិញ : 33,391 នាក់
សរុប : 79,402,999 នាក់