ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២ Samdech Techo Prime Minister Cup

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ ធ្នូ ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 817

  ថ្ងៃទី ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃសៅរ៍នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២ ដែលធ្វើឡើងនៅទីលានវាយកូនហ្គោលហ្គ្រែនភ្នំពេញ (Grand Phnom Penh Golf course)។

ការប្រកួតនេះគឺរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ដោយមានកីឡាករ កីឡាការិនីចូលរួមជាង ២០០នាក់ ដែលមានជា ឯកអគ្គរាជទូត រដ្ឋទូតរបស់ប្រទេសនានាប្រចាំនៅកម្ពុជាចំនួន៧ រួមមាន៖ ឯកអគ្គរាជទូតជប៉ុន អគ្គរាជទូតថៃ អគ្គរដ្ឋទូតវៀតណាម អគ្គរាជទូតព្រុយណេ អគ្គរដ្ឋទូតម៉ាឡេស៊ី អគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងអគ្គរដ្ឋទូតប៉ាគីស្ថាន។ ការរៀបចំប្រកួតកីឡាវាយកូនហ្គោលនេះ ដើម្បីរឹតចំណឹងសាមគ្គីភាព មិត្តភាព ហើយក៏ជាការជំរុញវិស័យកីឡាវាយកូនហ្គោលប្រចាំនៅកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

សូមជូនពរបងប្អូនជនរួមជាតិសប្បាយរីករាយក្នុងថ្ងៃចុងសប្តាហ៍ និងជួបតែសំណាងល្អគ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,277 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,376,467 នាក់