ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

យើងមានថ្ងៃនេះ យើងមានការងារធ្វើ និងមានប្រាក់ចំណូល … គឹដោយសារបក្សប្រជាជន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 673

 កូនក្មួយត្រូវចងចាំ!

យើងមានថ្ងៃនេះ យើងមានការងារធ្វើ និងមានប្រាក់ចំណូល … គឹដោយសារបក្សប្រជាជន និងការរួមចំណែកពីជីដូនជីតា និងឪពុកម្ដាយរបស់កូនក្មយផ្ទាល់ដែលបានចូលរួមជាមួយ គណបក្សប្រជាជន ដែលបានឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ គឺរត់ផងលូនផង… ជាពិសេស គឺក្នុងដំណាក់កាលរំដោះប្រទេសពីរបបប្រល័យពួជសាសន៍ប៉ុលពត នៅថ្ងៃ៧ ខែ មករា ឆ្នាំ ១៩៧៩ រហូតបានប្រែក្លាយកម្ពុជា ជាប្រទេសមានសុខសន្តិភាពពេញលេញ ជាមួយសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ឋជាច្រើនដែលក្មួយៗកំពុងប្រើប្រាស់មកទល់សព្វថ្ងៃនេះ។

ក្មួយៗត្រូវមានមោទនភាពចំពោះការចូលរួមចំណែករបស់ជីដូន ជីតា និងឪពុកម្ដាយរបស់ក្មួយៗ។ ប្រឆាំងនឹងជោគជ័យដែល​យើងទទួលបានពីអតីតកាល​ គឺប្រឆាំងនឹងការខិតខំប្រឹងប្រែងរបស់ជីដូន ជីតា និងឪពុកម្ដាយផ្ទាល់របស់ខ្លួនឯង។ សុខសន្តិភាព និងការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន គឺបានមកពីការរួមចំណែកអស់ពីកម្លាំងកាយចិត្តរបស់ជីដូនជីតា និងឪពុកម្ដាយផ្ទាល់របស់កូនក្មួយទាំងអស់គ្នា ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,983 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,376,173 នាក់