ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រមុខដឹកនាំប្រទេសទាំង៥ ទស្សនា ពិព័រណ៍សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang)

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 830

  នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះ មុននឹងអញ្ចើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំផ្លូវការ មេគង្គ-ឡានឆាង លើកទី ២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្ដម Li Keqiang នាយករដ្ឋមន្ត្រីនៃសាធា រណរដ្ឋប្រជាមានិតចិន រួមជាមួយថ្នាក់ដឹកនាំប្រទេសទាំង៤ទៀតបានអញ្ជើញទស្សនាពិព័រណ៍សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang) ដែលបានរៀបចំឡើងនៅក្នុងបរិវេណវិមានសន្តិភាព ។ ពិព័រណ៍នេះនឹងរក្សាទុកសម្រាប់សិស្សនិស្សិតចូលទស្សនារយៈពេល១០ ថ្ងៃបន្ទាប់ពីពេលបើកពិព័រណ៍ផ្លូវការនៅថ្ងៃនេះ។

នៅក្នុងការតាំងពិពរណ៍នេះ គឺមានបង្ហាញជូនសកម្មភាពអភិវឌ្ឍន៍ជាច្រើន នៃប្រទេសក្នុងតំបន់ទន្លេមេគង្គ និងទន្លេឡានឆាំង ដែលទាក់ទងទៅនឹងវិស័យកសិកម្ម គមនាគមន៍ បច្ចេកវិទ្យា និងវិស័យផ្សេងៗជាច្រើនទៀត។ លើសពីនេះ ពិព័រណ៍នេះក៏មានការបង្ហាញពីចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍នានានៃប្រទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,422 នាក់
ម្សិលមិញ : 47,293 នាក់
សរុប : 59,938,942 នាក់