ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំង អញ្ជើញទស្សនៈកិច្ចនៅកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 771

  បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី ២ កាលពីម្សិលមិញរួចហើយ នៅព្រឹកនេះ ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបន្តទស្សនកិច្ចនៅកម្ពុជា។

តាមកម្មវិធីព្រឹកនេះ គឺលោកនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញមកកាន់វិមានសន្តិភាព ដើម្បីជួបប្រជុំទ្វេភាគី ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ មុននឹងអញ្ជើញមកកាន់វិមានសន្តិភាព
នៅព្រឹកនេះ ឯឧ លី គឺឈាំង បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅព្រះបរមរូបព្រះរមរតនកោដ្ឋផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,199 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,376,389 នាក់