ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 859

  ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨

កាលពីព្រឹកមិញនៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតជូនដល់ ឯកឧត្តម លី គឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់ពីបានអញ្ជើញត្រួតពលរួចហើយ លោកនាយករដ្ឋមន្រ្តីចិន និងគណប្រតិភូបានអញ្ជើញចូលរួមប្រជុំចង្អៀត និងប្រជុំទ្វេភាគីបន្តជាមួយ សម្តេច តេជោ ហ៊ុន សែន។ ក្រោយពីប្រជុំទ្វេភាគីរួចហើយ ប្រមុខដឹកនាំនៃប្រទេសទាំងពីរនឹងអញ្ជើញជាសហអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនទៀតផង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,157 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,376,347 នាក់