ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គ​យ​​​ច្រ​​​ក​​ស្រែ​​អំ​​បិ​​​ល បណ្ដោយអោយ ទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 726

 

ខេត្តកោះកុង៖តាមបណ្ដារគេហទំព័រ ព័ត៌មានបានឲ្យដឹងថា ទំនិញគេចពន្ធ បានកើតមាន យ៉ាងអនាធិបតេយ្យ តាមច្រកស្រែអំបិល ចាប់តាំងពីលោក គង់ សំរេច ឡើងកាន់តំណែង ជាប្រធានការិយាល័យ គយនិងរដ្ឋាករ ប្រចាំច្រកស្រែអំបិល កាលណាមក។

សេចក្ដីរាយការណ៍បន្ថែមថាមេគយឈ្មោះគង់ សំរេច ត្រូវបានគេសង្ស័យថាបាន ឃុបឃិតឲ្យក្រុមឈ្មួញធំៗ នាំចូលទំនិញ ពីប្រទេសថៃ គ្រប់ប្រភេទ រាប់ទាំងគ្រឿងបន្លាស់រថយន្ត សម្បកកង់រថយន្ត គ្រឿងឧបភោគ បរិភោគ និងទំនិញខុសច្បាប់ជាច្រើនមុខទៀត យ៉ាងអនាធិបតេយ្យបំផុត។

ដោយច្រើនឆ្នាំមកហើយ ដែលក្រុមឈ្មួញ សប្បាយរកស៊ី ដឹកជញ្ជូន ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ មកពីប្រទេសថៃ ចូលតាមច្រក ផែស្រែអំបិល ដែលជាទីតាំងអំណោយផល សម្រាប់ពួកគេ បន្លំចំណូលពន្ធ ទំនងមានការ បើកដៃពីលោកគង់ សំរេច ជាមេគយប្រចាំច្រកនេះ ធ្វើឲ្យបាត់បង់ ចំណូលថវិកាជាតិ យ៉ាងច្រើន ក្នុង១ឆ្នាំៗ។

ប្រភពបានឲ្យដឹងថា លោក គង់ សំរេច មិនដែលខ្វល់ខ្វាយ ពីការបង្ក្រាប ទំនិញខុសច្បាប់ ឬទំនិញគេចពន្ធ ដែលធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ នោះទេ គឺគាត់គិតតែ ផលប្រយោជន៍ ហូរចូលហោប៉ៅផ្ទាល់ខ្លួន សម្រាប់អភិវឌ្ឍន៍ មុខតំណែងប៉ុណ្ណោះ។

ប្រភពបានឲ្យដឹងថា លោក គង់ សំរេច បានអនុវត្ត ខុសពីតួនាទីរបស់ខ្លួន ដោយគេសង្ស័យថា លួចដោះលែង រថយន្តដឹកទំនិញធុនធំ ដែលមិនបង់ពន្ធជូនរដ្ឋ ជាថ្នូរនឹងលុយក្រោមតុ យ៉ាងច្រើន។

ក្នុងនោះ សាឡង់ដឹកទំនិញ ជាច្រើនប្រភេទ រួមមាន ទំនិញស៊ីម៉ង់ត៍ គ្រឿងអេឡិចត្រូនិក ស្រាបៀរ គ្រឿង ម៉ាស៊ីនជជុះ គ្រឿងទេស ដែលដឹកចេញ ពីប្រទេសថៃ ត្រូវបានគេនាំចូល និងផ្ទេរដាក់រថយន្ត នៅចំណុចកំពង់ផែ ស្រែអំបិលថ្មី ដោយគ្មានការត្រួត ពិនិត្យ និងបង់ពន្ធ ឲ្យបានត្រឹមត្រូវឡើយ។

សូមរំលឹកថា កាលពីជាង ១ខែមុន ក្រុមអធិការកិច្ច បានចុះអង្កេត តំបន់ប្រមូលពន្ធ នៅស្រុកស្រែអំបិល រកឃើញថា មានរថយន្ដដឹក ទំនិញ ចេញតាមផែនេះ ជាង ៥០គ្រឿង តែមានចុះបញ្ជី និងបង់ពន្ធចូលរដ្ឋ មានត្រឹមតែ ២៥គ្រឿង ប៉ុណ្ណោះ៕SR
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការ បកស្រាយបំភ្លឺពីលោកគង់ សំរេច បាននៅឡើយទេ ជុំវិញករណីនេះ ដោយមិនមានលេខ ទូរសព្ទទាក់ទង៕
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,339 នាក់
ម្សិលមិញ : 91,306 នាក់
សរុប : 52,009,311 នាក់