ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់វៀតណាម៨នាក់ ក្នុងក្រុមហ៊ុនដួងស្រួច

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 1185

 

ភ្នំពេញ៖សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួន ជនជាតិវៀតណាម ចំនួន៨នាក់ នៅក្នុងក្រុមហ៊ុនដួង ស្រួច ដែលក្រុមហ៊ុនមួយនេះ ល្បីល្បាញខាង បំផ្លាញព្រៃឈើ។
អាជ្ញាធបានឲ្យដឹងថា ចុះបង្ក្រាបនេះបានធ្វើឡើង នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុន ដួង ស្រួច គ្រុប នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ជនជាតិវៀតណាម ចំនួន៨នាក់ រណាយន្ត (ត្រង់សឺន័រ)ចំនួន២គ្រឿង រួមទាំងកូនឈើខ្លុងត្បែងជាង៤០០កំណាត់ ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការខេត្តចុះបង្ក្រាប។
ជនជាតិវៀតណាម ចំនួន៨នាក់ខាងលើ ដែលសមត្ថកិច្ច និងជំនាញធ្វើការឃាត់ខ្លួននោះ ជាកម្មករជំនាញខាងផ្លូវថ្នល់ ដែលក្រុមហ៊ុន ជួលមកធ្វើនៅ ក្នុងក្រុមហ៊ុន ដោយតំណាងក្រុមហ៊ុន បានធ្វើការអះអាងថា ជនជាតិ ទាំងអស់នោះ សុទ្ធតែមានឯកសារ របស់ផងខ្លួនគ្រប់ៗគ្នា។
ចំណែកកូនឈើខ្លុង និងកូនឈើត្បែងតូចៗ ដែលជំនាញ និងសមត្ថកិច្ចរកឃើញនោះ គឺជាឈើដែលខាងក្រុមហ៊ុន ធ្វើការឈូសឆាយ ក្នុងទីតាំងក្រុមហ៊ុន សម្រាប់ទីធ្លាដាក់គ្រឿងចក្រ។
លោកតំណាងក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុន ដួង ស្រួច គ្រុបនេះ មានច្បាប់អនុញ្ញាតពីក្រសួងចំនួន២កន្លែង ក្នុងឃុំចំនួន៤រួមមាន៖ ឃុំពូជ្រៃ ឃុំក្រង់តេះ ឃុំប៊ូស្រា និងឃុំស្រែអំពូម ក្នុងស្រុកពេជ្រាដា ដោយមួយកន្លែងៗ មានផ្ទៃដីជាង៥០០០ហិកតា សរុបផ្ទៃដីមានចំនួន១០៦០៩.៥៥ហិកតា។
ក្រុមហ៊ុនមួយនេះ ធ្វើអាជីវកម្ម កាត់ប្រមូលផល អនុផលព្រៃឈើដែល មានក្នុងគម្រោងសម្បទាន ដីសង្គមកិច្ចទាំងពីរកន្លែង ក្នុងស្រុកមួយនេះ។
សូមរម្លឹកថា ក្រុមហ៊ុនដួង ស្រួច ជាក្រុមហ៊ុន១ដែល ល្បីល្បាញ កាប់បំផ្លាញព្រៃឈើ ជាយូណាស់មកហើយ។ កន្លងទៅល្បីបំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ ហើយទើបលេចមុខ ទៅបំផ្លាញព្រៃឈើ នៅខេត្តមណ្ឌលគិរី ជាថ្មី៕SR
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,306 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,155 នាក់