ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ


ស.ស.ស.ក រៀបចំវេទិកា អ្នកសារព័ត៌មាន និងអ្នកនាំពាក្យ លើកដំបូង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មករា ឆ្នាំ​ 2018 អ្នកអាន 339

 ភ្នំពេញ៖សហភាពសហព័ន្ធ អ្នកសារព័ត៌មាន កម្ពុជា ស.ស.ស.ក នៅថ្ងៃទី១២ មករា នេះ បាននិងកំពុងរៀបចំ “វេទិកា អ្នកសារព័ត៌មាន និង អ្នកនាំពាក្យ” ប្រចាំឆ្នាំជាលើកដំបូង ដោយមានការចូលរួមពីអ្នកនាំពាក្ស រាជរដ្ឋាភិបាល មន្រ្តីព័ត៌មានស្ថានទូត មន្រ្តីព័ត៌មានអង្គការសង្គមស៊ីវិល និងវិស័យឯកជន អ្នកវិភាគ និពន្ធនាយក និង អ្នកសារព័ត៌មានជាច្រើនស្ថាប័ន។
វេទិកានេះ ធ្វើឡើងក្នុងបំណង ដើម្បីពង្រឹងសិទ្ធទទួលបានព័ត៌មាន និង គុណភាព នៃការផ្សព្វផ្សាយនៅកម្ពុជា ក្នុងនោះ បានផ្តោតលើប្រធានបទសំខាន់ចំនួន៣ ដូចជា បច្ចុប្បន្នភាព នៃទំនាក់ទំនង រវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ ដោយបង្កើនកម្រិតទំនាក់ទំនង បង្កើនការជឿទុកចិត្តគ្នា ការគោរពគ្នានិង អនុសាសន៍ដោះស្រាយ។ តើអ្នកសារព័ត៌មានត្រូវការអ្វីពីអ្នកនាំពាក្យ ? ហើយអ្នកនាំពាក្យត្រូវការអ្វី ពីអ្នកសារព័ត៌មានវិញ។
ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា អ្នកនាំពាក្យ និងអ្នកសារព័ត៌មាន គឺជាដៃគូបំពេញឱ្យគ្នា ដែលមិនអាចខ្វះបាន ពោលគឺ ម្ខាងជាអ្នកផ្តល់ខ្លឹមសារ និងម្ខាងទៀតជាអ្នកផ្សព្វផ្សាយ បើការទទួលខ្លឹមសារមិនច្បាស់ មិនបានស៊ីជម្រៅ នោះការផ្សព្វផ្សាយក៏មិនបានគ្រប់ជ្រុងជ្រោយដែរ ហើយការខាតបង់នោះគឺប្រជាជនដែលត្រូវការព័ត៌មានពិត ត្រឹមត្រូវ ពេញលេញ គ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើមូលដ្ឋានក្នុងការសម្រេចចិត្ត។
លោកមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ នឹងពង្រឹងបាននូវកិច្ចទំនាក់ទមនង ក្នុងភាពជាដៃគូ រវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្ស ក្នុងការផ្លាស់ប្តូយោបល់ លើយន្តការទទួលនិងផ្តល់ព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធទទួលបានព័ត៌មាន និង ពង្រឹងគុណភាព នៃការផ្សព្វផ្សាយ នៅកម្ពុជាឱ្យកាន់តែប្រសើរ។
អ្នកនាំពាក្ស គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានលើកឡើងថា សម្រាប់លោកសុំស្វាគមរាល់សំណួរ អ្នកសារព័ត៌មាន តសុំឱ្យសួរក្នុងន័យស្មោះត្រង់ និងសច្ចភាព កុំចង់បង្វែរសំណួរ ដើម្បីភាពល្បីល្បាញរបស់ខ្លួន។ មានកន្លែងខ្លះ សាររព័ត៌មានចង់ល្បី គឺដើរតួរជាអ្នកប្រឆាំង លោកសុំឱ្យអ្នកសារព័ត៌មាន ពិចារណាលើសំណួរ ដើម្បីផលប្រយោជន៍ ដល់ការផ្សព្វផ្សាយ។
លោកបញ្ជាក់ថា សុំកុំយល់ច្រឡំថា អ្នកនាំពាក្យជាអ្នកវិភាគ នយោបាយ ក៏ប៉ុន្តែអ្នកនាំពាក្យត្រូវប្រកាន់ជំហរមួយ និយាយត្រង់ ប៉ុន្តែផ្អែកលើមូលដ្ឋាន ច្បាប់រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធដើម្បីឱ្យអ្នកសារព័ត៌មាន យកទៅចុះផ្សាយ បានត្រឹមត្រូវ ព្រោះព័ត៌មានត្រូវការការពិត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 53,947 នាក់
ម្សិលមិញ : 40,381 នាក់
សរុប : 42,975,750 នាក់