ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងអាស្រូវ មេព្រៃសង្កាត់ក្រយា ត្រូវបានបើកកកាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 1857

 

ខេត្តកំពងធំ៖អ្នកភូមិរស់នៅ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បានអំពាវនាវ ដល់អាជ្ញាធរ និងសមត្ថកិច្ច ជួយទប់ស្កាត់ ការដឹកជញ្ជូនអុស ដោយខុសច្បាប់ ពីទឹកដីខេត្តកំពង់ធំ ចូលតាមផ្លូវបែកអន្លូង ទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមផង ព្រោះអីការដឹកជញ្ជូនអុសនេះ នៅក្នុងមួយថ្ងៃៗ ចាប់ពី២០ឡានទៅដល់៣០ឡានឯណោះ ។

អ្នកភូមិបានឲ្យដឹងថា ឡានដឹកអុសទាំងអស់ ទំនងត្រូវបាន បង់លុយខែឲ្យមេព្រៃ ដែលមានឈ្មោះ សែ ឈជើងនៅចំណុច អូកំពប់អំបិល មេព្រៃដែលមានឈ្មោះ សែ នេះ គឺនៅក្នុងសង្កាត់ក្រយា ។

ប្រជាពលរដ្ឋ មានការសង្ស័ថា ឡានដឹកអុស១គ្រឿង ដើមឡើយបង់ខែ ឲ្យលោក សែ តែមួយឡាន២០ម៉ឺនរៀលតែប៉ុណ្ណោះ ឥឡូវនេះក្នុងមួយខែជាង4០០$ហើយ គ្រាន់តែបង់ខែជូនលោកមេព្រៃ នៅសង្កាត់ក្រយា ។

ពលរដ្ឋ បានសូមសំណូមពរ ទៅដល់លោកមុំ ផល នាយផ្នែករដ្ឋបាល ព្រៃឈើកំពង់ថ្ម ចាត់វិធានការ នៅបទល្មើស ការដឹកជញ្ជូន ផលអនុផលព្រៃឈើ ឬអុសនេះផងព្រោះបានកើតមាន យ៉ាងអនាធិបតេយ្យ ជាយូឆ្នាំមកហើយ។

មេព្រៃសង្កាត់ក្រយា ឈ្មោះសែ ដែលបានរងការចោទប្រកាន់ ខាងលើ មិនអាចទាក់ទង រកការបំភ្លឺបាននៅទេ នារសៀលថ្ងៃ១២មករានេះ ដោយមិនមានលេខទូរសព្ទ។
លោកមុំ ផល នាយផ្នែករដ្ឋបាល ព្រៃឈើកំពង់ថ្ម មិនអាចទាក់ទង ដើម្បីបំភ្លឺបានទេ ដោយទូរសព្ទចូល មិនមានអ្នកទទួល៕SR
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,637 នាក់
ម្សិលមិញ : 42,148 នាក់
សរុប : 64,770,204 នាក់