ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងអាស្រូវប្រធាន ស្ថានីយជញ្ជីងថ្លឹង រថយន្តផ្លូវជាតិលេខ១ មិនអាចបិទបាំងបានទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 1835

 

ខេត្តកណ្ដាល៖រឿងអាស្រូវ របស់លោកមុំ វុត្ថា ប្រធានស្ថានីយ ថ្លឹងរថយន្តយន្ត លើផ្លូវជាតិលេខ១ មិនអាចបិទបាំងបានទេ ដោយហេតុថា លោកមុំ វុត្ថា ជាអ្នកប្រមូលលុយ ពីក្រុមឈ្មួញម្ចាស់រថយន្ត ដែលបានផ្ទុកលើសទម្ងន់ យ៉ាងសុខស្រួល។
បើតាមគេហទំព័រ swiftnewsdaily បានឲ្យដឹងថាលោក មុំ វុត្ថា ប្រធានស្ថានីយជញ្ជីង ថ្លឹងរថយន្តលើផ្លូវជាតិលេខ១ ស្ថិតនៅក្នុង ស្រុកលើកដែក ខេត្តកណ្ដាល កំពុងតែប្រព្រឹត្ត អំពើពុករលួយ ជិះសេះលែងដៃ ដោយមិនខ្វល់ពីច្បាប់អ្វីឡើយ ដូចជានៅពេលថ្មីៗនេះ រថយន្តដឹកបេតុង បានចូលបង់លុយ ឲ្យមន្ត្រីយាមជញ្ជីងម្នាក់ដោយមិនមានចេញវិកយ័បត្រ អ្វីទាំងអស់ គឺគ្រាន់តែហុចលុយ រួចក៏អនុញ្ញាតឲ្យបន្តដំណើរទៅមុខតែម្តង។

ម្យ៉ាងទៀតក្នុងមួយថ្ងៃៗ រថយន្តដឹកដែក និងដឹកទំនិញលើស ទម្ងន់រាប់រយគ្រឿង ឆ្លងកាត់ផ្លូវនេះ ក៏លោក មុំ វុត្ថាមិនហាមឃាត់ឬ ឲ្យរើយកទំនិញចេញឡើយ គឺគ្រាន់តែឲ្យកូនចៅមើលតែស្លាកលេខ និងកត់លេខទុកជាការស្រេច ព្រោះមានវិកយ័បត្រ សម្រាប់ទូទាត់ប្រចាំខែ ដូច្នេះគ្រាន់តែបញ្ជាឲ្យកូនចៅធ្វើបុង រាប់តែក្បាលឡានរួចរាល់ តែបើឡានណាមិនស្គាល់ស្លាកលេខវិញ គឺលោកទាញច្បាប់មកអានឲ្យស្តាប់តែម្តង ទោះបីឡាននោះ ខុសតិចតួចក៏ដោយ ក៏លោកគ្មានការលើកលែងដែរ។

យោងតាមសម្តីរបស់អ្នករកស៊ីដឹកទំនិញ ដែលពួកគាត់សុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានឲ្យបានដឹងថា ពួកគាត់ត្រូវតែបង់លុយ ឲ្យទៅខាងមន្ត្រីយាមជញ្ជីង ព្រោះមេបានបញ្ជាត្រូវតែបង់ បើមិនបានបង់ទេ ថ្ងៃក្រោយគេច្បាស់ជាពិនយ័ ហើយការបង់លុយ ទៅឲ្យមន្ត្រីយាមជញ្ជីងលើផ្លូវជាតិលេខ១នេះ គឺមិនចាំបាច់មានវិកយ័បត្រទេ។
ពាក់ពន្ធ័នឹងបញ្ហាខាងលើនេះ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានបកស្រាយថា «ឡានដែលចូលជញ្ជីងលុះត្រាតែលើសទម្ងន់ បើមិនលើស សុំបីតែមួយសេនក៏
មិនត្រូវបង់អ្វីទាំងអស់។ គោលការណ៍ ខ្ញុំបានដាក់ហើយ មួយសេនក៏មិនឲ្យយកដែរ បើមិនលើសទម្ងន់»។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការ បកស្រាយបំភ្លឺពីលោក មុំ វុត្ថា នៅឡើយទេ ដោយមិនមាន លេខទូរសព្ទទាក់ទង។
ប៉ុន្តែលោក មុំ វុត្ថា បានបដិសេធ ប្រាប់អ្នកយកព័ត៌មាន ថាចំពោះការលើកឡើង របស់តៃកុងឡាន និងអ្នករកស៊ីដឹកឥវ៉ាន់ទាំងនោះថា រាល់ការផាកពិនយ័ ត្រូវតែមានចេញវិកយ័បត្រ ហើយរថយន្តដែលផ្ទុកលើសទម្ងន់ គឺត្រូវផាកពិនយ័ទៅតាមជាក់ស្តែង ចំពោះមន្ត្រីរបស់លោក ដែលជញ្ជីងយកលុយមិនចេញវិក័យបត្រ ពីឡានផ្ទុកមិនលើសទម្ងន់នោះ គឺគ្មានទេ៕SR


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,889 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,748 នាក់