ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សាហាវណាស់ រថយន្តយីឌុប បុកម៉ូតូបង្កត់បុរសម្នាក់ ខ្ទេចក្បាល ម្នាក់ទៀតរបួសធ្ងន់ នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 5412

 ខេត្តសៀមរាប៖មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា សាហាវណាស់ រថយន្តយីឌុប មួយគ្រឿងបាន បុកម៉ូតូមួយគ្រឿង ជិះគ្នា២នាក់ បង្កត់លើបុរសម្នាក់ បណ្ដាលឲ្យ ខ្ទេចក្បាល ម្នាក់ទៀតរបួសធ្ងន់ នៅខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ដ៍រន្ធត់នេះ កើតឡើងនៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចនិយាមកា (១៧៤០៦-៦១៣៧៣) ភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺ បង្កឡើងដោយរថយន្តម៉ាកHINO យីឌុប ពាក់ស្លាកលេខភ្នំពេញ4A-1945 (អ្នកបើកបរគេចខ្លួន) បើកទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុ បានបុកជាមួយនិងម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ (អត់ស្លាកលេខ) បើកបរដោយឈ្មោះ សយ មុំ ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នកជិះជាមួយឈ្មោះ ផន ផាត ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិតាព្រហ្មឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យសូទ្រនិគម)។
ចំពោះរថយន្តនិងម៉ូតូ រក្សាទុកនៅ អធិការនគរបាល ស្រុកជីក្រែង ដើម្បីកសាងសំណុំរឿង បន្តចាត់ការ តាមនីតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,656 នាក់
ម្សិលមិញ : 75,133 នាក់
សរុប : 50,546,737 នាក់