ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គយខេត្តបន្ទាយមានជ័យ បើកដៃឲ្យមាន អំពើរត់ពន្ធ គ្រប់ប្រភេទ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 1091

ភ្នំពេញ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា មានឈ្មួញជាច្រើននាក់ កំពុងរកស៊ីនាំចូល ទំនិញ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត និងច្រកមួយចំនួនទៀត ដែលជាហេតុធ្វើឲ្យរដ្ឋ ខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ។

ការដែលឈ្មួញ ទាំងនោះអាចនាំចូល ទំនិញ តាមអំពើចិត្តគឺទំនង មានការឃុបឃិត បើកដៃពីសំណាក់ មន្ត្រីគយ ប្រចាំច្រកព្រំដែន ដែលគ្រប់គ្រងដោយមេគយ ខេត្តលោកឆែ សុធា។

បញ្ហានេះគឺជារឿង ដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ មិនគួរបណ្ដែតបណ្ដោយ តទៅទៀតនោះទេ ហើយត្រូវចាត់វិធានការ ទប់ស្កាត់ប្រកបដោយ ប្រសិទ្ធភាព។

សេចក្ដីរាយការណ៍ បន្ថែមថា មានឈ្មួញចំនួន៦នាក់ កំពុងសម្រុកនាំចូល ទំនិញគ្រប់ប្រភេទដែលសង្ស័យមាន ការឃុបឃិត ជាមួយសមត្ថកិច្ចគយ ក្នុងការបន្លំប្រភេទ ទំនិញទៀតផង។

ឈ្មួញទាំង៦នាក់នោះ គឺទី១-ឈ្មោះ ជា ទី, ទី២-ឈ្មោះ គឹម ស្រ៊ាង, ទី៣-ឈ្មោះ អ្នកស្រី ថោង ឡាយ, ទី៤-ឈ្មោះ យាយ ហ៊យ, ទី៥-ឈ្មោះ ចែស្រី និងទី៦-ឈ្មោះ កូនកុង។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញទាំង៦នាក់នេះ នាំចូលទំនិញរាប់សិបតោន ក្នុងមួយថ្ងៃៗ ហើយបង់ពន្ធចូលរដ្ឋ ត្រឹមតែ៧០ទៅ៨០ភាគរយប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យរដ្ឋ ត្រូវខាតបង់ចំណូលពន្ធ យ៉ាងច្រើនក្នុងមួយខែៗ។

នៅតាមច្រករបៀង ក្នុងខេត្តបន្ទាយមានជ័យ ដូចជាច្រករបៀងអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងច្រករបៀងចំការគ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក៏មានករណីឈ្មួញនាំចូល ទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យ ទំនងទំនិញខុសច្បាប់ផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,191 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,333 នាក់