ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ


រឿងអាស្រូវ ប្រធានពេទ្យសត្វ ខេត្តបន្ទាយមានជ័យ ត្រូវបានបើកកកាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មករា ឆ្នាំ​ 2018 អ្នកអាន 706

 ភ្នំពេញ៖រឿងអាស្រូវ របស់លោកហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មនិង បសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីតូចតាច ក្នុងមន្ទីរនេះលាតត្រដាង ជាបន្ត បន្ទាប់ ជាពិសេសទាក់ទង ករណីឈ្មួញនាំចូល ជ្រូកក្រហមពីថៃនិងវៀតណាម ទៅកាប់សាច់លក់ ចែកចាយតាមទីផ្សារ ក្នុងខេត្តបន្ទាយមានជ័យ យ៉ាងពេញបន្ទុក។

ក៏ប៉ុន្តែប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ មិនចាត់វិធានការ ទប់ស្កាត់ទង្វើ មិនប្រក្រតីរបស់លោក ហ៊ុយ ទូច នោះទេ ហើយនៅតែបណ្តោយ ឲ្យលោកហ៊ុយ ទូច ឃុបឃិតជាមួយឈ្មួញខិលខូច ធ្វើអ្វីៗតាមអំពើចិត្ត។

ប្រការនេះលោកវេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ដូចជា លោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ គួរពិនិត្យឡើងវិញខ្លះផង ព្រោះជ្រូកក្រហម ដែលឈ្មួញនាំចូលពីថៃនិងវៀតណាម ត្រូវគេកាប់សាច់លក់ យ៉ាងអនាធិបតេយ្យ។

សេចក្តីរាយការណ៍ពី ខេត្តបន្ទាយមានជ័យ បានឲ្យឡើងថា កន្លងទៅនេះលោកហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មនិង បសុព្យាបាលនៃ បានបើកដៃឲ្យឈ្មួញ នាំចូលជ្រូកក្រហមនិងជ្រូកត្រចៀក ខៀវពីក្រៅស្រុក ចូលមកកាប់សាច់លក់ នៅក្នុងខេត្តបន្ទាយមានជ័យ កាន់តែច្រើនឡើងៗ។

ជាមួយគ្នានេះមន្ត្រីរាជការ នៅខេត្តបន្ទាយមានជ័យ បានលើកឡើងដែរថា លោកហ៊ុយ ទូច និងមន្ត្រីពេទ្យសត្វក្នុង ខេត្តបន្ទាយមានជ័យ មិនបានត្រួតពិនិត្យ សុខភាពជ្រូកក្រហមនិងជ្រូកត្រចៀកខៀវ ដែលឈ្មួញនាំចូលនោះទេ គឺគិតតែពីរឿងប្រមូលលុយ ដាក់ហោប៉ៅយ៉ាងសុខស្រួល។
ប្រការនេះកំពុង ធ្វើឲ្យប្រជាពលរដ្ឋ ព្រួយបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ ដល់សុខភាព ព្រោះជ្រូក ក្រហមនិងជ្រូកត្រចៀកខៀវ ដែលឈ្មួញនាំចូល ពីក្រៅអាចមានផ្ទុកជំងឺច្រើនយ៉ាង។

ប្រជាពលរដ្ឋ បានឲ្យដឹងថាជារៀងរាល់ថ្ងៃ រាល់យប់ពួកគាត់តែង ឃើញឈ្មួញដឹកជញ្ជូនជ្រូកក្រហមចូលទីសត្តឃាត ដើម្បីកាប់សាច់លក់ ចែកចាយពេញទីផ្សារ ទំនងដោយសារតែមានកា រឃុបឃិតបើកដៃ ពីលោកហ៊ុយ ទូច។ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការ បកស្រាយបំភ្លឺពីលោកហ៊ុយ ទូច បាននៅឡើយទេ ជុំវិញការរិះគន់នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,144 នាក់
ម្សិលមិញ : 27,109 នាក់
សរុប : 44,299,002 នាក់