ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្ទុះអាវុធ៧គ្រាប់ នៅឃ្លាំងស្តុកឈើ ឧកញ៉ាតុប វិដា គំរាមអ្នកកាសែត ជាង២០នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 7885

 ខេត្តមណ្ឌលគិរី៖ក្រុមអ្នកកាសែត មកពីបណ្ដាអង្គភាពផ្សេងៗ គ្នាប្រមាណជាង២០នាក់ ភ័យព្រលឹងចុងសក់ រត់បាទជើងសព្រាត ខណៈសម្លេង ផ្ទុះអាវុធ៧គ្រាប់ ចេញក្នុងឃ្លាំងស្តុកឈើរបស់ឧកញ៉ាតុប វិដា បន្ទាប់ពីក្រុមកម្មករ និងមនុស្សម្នាក់ទៀត ដែលគេស្គាល់ឈ្មោះផាន្នា ជាប្អូនថ្លៃរបស់ ឧកញ៉ា តុប វិដា ផ្ទាល់គម្រាមបាញ់សម្លាប់ កាលពីវេលាម៉ោង ៥ និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ម្សិលមិញ នៅខាងមុខទីតាំង ឃ្លាំងស្តុបឈើដ៏ធំ មួយកន្លែង ស្ថិតនៅឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី. ដែលនៅស្ថិតមិនឆ្ងាយ ប្រមាណពីសាលាកោះញែក ៥០០ទៅ៧០០ម៉ែត្រតែប៉ុណ្ណោះ។
ក្រោយហេតុការណ៍ កើតឡើង ត្រូវបាន ភាគីក្រុមហ៊ុន ចេញលិខិតបដិសេធមួយ ដោយករណីស្នូរផ្ទុះខាងលើ ជាករណី (ដុតផាវលេង) តែប៉ុណ្ណោះ។
គួបញ្ជាក់ថានៅតំបន់ប៉ែក ភាគឥសាន្ត មានក្រុមឈ្មួញរកស៊ី បំផ្លាញព្រៃឈើ ជាច្រើនភាគច្រើន មានងារជាឧកញ៉ា។ ក្នុងនោះត្រូវបានគេទម្លាយថា ឧកញ៉ាតុប វិដា ឧកញ៉ាគង់ ក្រឹង ឧកញ៉ាស៊ឹង សំអុល គឺជាឧកញ៉ា បំផ្លាញព្រៃឈើ នៅកម្ពុជាឲ្យរលត់រលាយ។ ដូច្នេះប្រមុខរាជរដ្ឋាភិបាល គួតែវិធានការ ឲ្យបានរឹងតឹង ជាងមុនបន្ថែមទៀត ចំពោះការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,206 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,670,065 នាក់