ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេព្រៃសៀមរាប រឹបអូសរថយន្ត ដឹកឈើគ្រញូងមួយគ្រឿង អាចឈ្មួញអត់បង់លុយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ កុម្ភៈ ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 2064

ខេត្តសៀមរាប៖មេព្រៃខេត្តសៀមរាប បានសម្រេចរឹបអូស រថយន្តដឹកឈើ មួយគ្រឿង ដែលបែកកង់ ទៅមុខលែងរួច អាចឈ្មួញឈើ មិនបង់លុយឲ្យ ទើបឈានដល់ ការរឹបអូស។

មន្ត្រីសមត្ថកិច្ចមួយរូបបានឲ្យដឹងថា ក្បួនរថយន្តទំនើប ដឹកឈើគ្រញូងចំនួន៣គ្រឿង បានបើកលោតឆ័ត្រពី ស្រុកអន្លង់វែង មកជាប់អន្លាក់សមត្ថកិច្ច ក្នុងខេត្តសៀមរាប ចំនួន១គ្រឿង រត់រួច២គ្រឿង ឯអ្នកបើកបរគេចខ្លួនបាត់ ដោយសារមានអ្នករត់ការជួយលាក់។

ហេតុការណ៍នេះ ធ្វើឡើងនៅយប់ថ្ងៃទី១ខែកុម្ភះឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦ ជិតស្ពានក្អែក ស្ថិតក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង។
ប្រភពបានដឹងថា ពេលចាប់ឈើនោះ បានភ្លាមសមត្ថកិច្ច មួយរូបបានថតឡានបទល្មើស ខាងលើ ឃើញមានឈើពេញឡាន ប៉ុន្តែពេលរាប់ឈើ គេឃើញឈើនៅសល់តែជាង២ផ្លាន។ ទំនងឈើគ្រញូងទាំងនេះ អាចរបូតទៅតាមឡានសមត្ថកិច្ចខ្លះ។

ករណីនេះ មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើ ខេត្តសៀមរាបនិង សមត្ថកិច្ច មួយចំនួនទៀត បានសហការគ្នា បង្ក្រាបបានរថយន្តដឹកឈើ គ្រញូងចំនួន១គ្រឿង ម៉ាកលុចស៊ីសRX300 គ្មានស្លាកលេខ។

មន្ត្រីរូបនោះបន្ថែមថា រថយន្តខាងលើ បែកកង់ ទើបឲ្យកម្លាំងអូស យកមករក្សាទុកនៅស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី។
បើតាមមេព្រៃបន្ថែមថា ឈើដែលរឹបអូស បានប្រភេទឈើគ្រញូង មានចំនួន៤១ដុំស្មើនិង២៦៥គីឡូក្រាមស្មើនិង០,២២១ម៉ែត្រគីប។
មេព្រៃបញ្ជាក់ថា កម្លាំងរបស់លោក ទៅមិនទាន់ទេ ចឹងរឿងបាត់ឈើនោះខ្លះលោកអត់ដឹងទេ។

សូមរម្លឹកដែរថា ក្បួនរថយន្តដឹកឈើគ្រញូង កំពុងសម្រុកដឹកពី ព្រំដែនរួចឆ្លងកាត់ខេត្តសៀមរាប ឆ្ពោះទៅកាន់ទីផ្សារ ងងឹតយ៉ាងសន្ធឹងសន្ធាប់ ដោយគ្មានការបង្ក្រាបឡើយ។ ប៉ុន្តែករណីបង្ក្រាបខ្លះ ទំនងឈ្មួញភ្លេចបង់លុយ ទើបបញ្ចេញស្នាដៃតែម្ដង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,943 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,802 នាក់