ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្នងការខេត្តស្ទឹងត្រែង ព្រមានយ៉ាងតឹងរឹង ចំពោះនគរបាល ដើរគំរាមទាលុយ ពីអ្នកដឹកឈើ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ កុម្ភៈ ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 1856

ភ្នំពេញ៖ឆ្លើយតបទៅនឹង គេហទំព័រសៀមរាបប៉ុស្ដិ៍ បានចេញផ្សាយ នូវព័ត៌មាន មួយទាក់ទង ទៅនឹងនគរបាល ប្រឆាំងគ្រឿងញៀន មួយក្រុម នៃស្នងការ ខេត្តស្ទឹងត្រែង ដើរគំរាមអ្នកដឹកឈើ ឲ្យបងលុយនោះ ត្រូវបានលោកឧត្តមសេនីយ៍ទោម៉ៅ តារា ស្នងការនគរបាល ខេត្តស្ទឹងត្រែង ព្រមានយ៉ាងតឹងរឹង បំផុតចំពោះមន្ត្រីទាំងនោះ បើសិនជាក្រោយ ការស្រាវជ្រាវ រកឃើញការពិតមែននោះ។

លោកឧត្តមសេនីយ៍ទោម៉ៅ តារា បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថា ខ្ញុំកំពុងនៅចូលរួម សន្និបាតនៅ ក្រសួងមហាផ្ទៃ។ ចំពោះករណីនេះ ខ្ញុំកំពុងស្រាវជ្រាវស៊ើបបញ្ជាក់ បើសិនជាមានករណីនេះកើតឡើងពិតប្រាកដមែន ខ្ញុំនិងចាត់វិធានការ តាមវិន័យរបស់ នគរបាលជាតិអោយបានតឹងរឹងបំផុត។

សូមរម្លឹកថាប៉ូលិសការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង មានគ្នា២នាក់ ត្រូវបានអ្នករកស៊ីដឹកឈើ ចោទថា បានគំរាមទាប្រាក់ចំនួន២៥០ដុល្លារ ជាថ្នូរនិងការដោះលែង រថយន្តដឹកឈើចំនួន៣គ្រឿង។

ករណីនេះបានកើតឡើង នៅលើដងផ្លូវជាតិលេខ៧៨ ត្រង់ចំណុចអូរលាងគ្រោះស្ថិតក្នុងភូមិអូរលាងគ្រោះ ឃុំក្បាលរមាស ស្រុកសេសាន កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៤ខែកុម្ភះឆ្នាំ២០១៨។

ប្រភពច្បាស់ការណ៍បានឱ្យដឹងថា ពួកគាត់បានដើរទិញឈើគ្រឿងផ្ទះ ពីប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៧៨ ដើម្បីដឹកយកទៅលក់ បានកម្រៃខ្លះសល់ពីរត់ការអោយសមត្ថកិច្ច តាមដងផ្លូវ គ្រាន់ដោះស្រាយ ក្នុងគ្រួសារនិងបង់ធនាគារ ដែលគេជំពាក់ខ្ចីយកមករកស៊ី។

ប្រភពដដែលបន្ថែមថា ក្រោយពីរថយន្តដឹកឈើ របស់គាត់ទាំង៣គ្រឿង ចេញដំណើរមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកាមរីហើមពណ័សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2A1736 ជិះគ្នា២នាក់ម្នាក់ឈ្មោះសាម តុលា ស្ពាយកាំភ្លើងAKជាប់និងខ្លួនម្នាក់ទៀតឈ្មោះខួច អ្នកបើកដេញ តាមរថយន្តរបស់គាត់ ស្ទាក់ពីមុខ។

ប្រភពបន្ថែមទៀតថា បន្ទាប់មកមីងរបស់គាត់ ចេញមុខចរចារ តែឈ្មោះសាម តុលា ទារក្នុងតម្លៃខ្ពស់ ហើយចុងក្រោយ បានចរចារនៅត្រឹមតម្លៃ២៥០ដុល្លារ ជាថ្នូរក្នុងការដោះលែងរថយន្តដឹកឈើ។ ហើយប៉ូលិសមួយក្រុមនេះ ជាប៉ូលិស ការិយាល័យ ប្រឆាំងគ្រឿងញៀនញៀននៃស្នងការ នគបាល ខេត្តស្ទឹងត្រែង គេមានតួនាទីបង្ក្រាប ករណីគ្រឿងញៀន តែបែរជាដើរទារលុយ ពីរថយន្តដឹកឈើទៅវិញ។

ប្រភពបានបញ្ជាក់ថា ប៉ូលិសសមួយក្រុមនេះ បានជិះរថយន្តចំនួន២គ្រឿង មួយគ្រឿងម៉ាកកាមរីហើមនិងមួយគ្រឿងទៀត ម៉ាកហាយព្រិតពណ័ស មានគ្នា២នាក់១ឈ្មោះសាម តុលា ២ឈ្មោះខួច។

ជុំវិញករណីខាងលើនេះ អ្នកយកព័ត៌មាន បានទូរស័ព្ទ ទៅឈ្មោះសាម តុលា សុំការបំភ្លឺក្នុងដោយលោកបានឆ្លើយថា មិនបានពាក់ព័ន្ធ ក្នុងករណីនេះទេ ប្រហែលច្រឡំហើយ។
ចំណែកលោកស៊ុំ ចន្ទី បានទូរស័ព្ទ មកសួរអ្នកយកព័ត៉មាន នៅព្រឹកថ្ងៃទី៥ខែកម្ភះនេះថា អ្នកណាប្រាប់ព័ត៌មានហ្នឹង? ខ្ញុំបានសួរពួកអាក្មេងៗ ថាអត់បានយកទេ បើប្រមូលបានតែលុយ១៥ម៉ឺនរៀលសម្រាប់ ចាក់ប្រេងមាន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,946 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,805 នាក់