ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីប្រចាំច្រកណាំលៀ.ប៉ុស្ដិ៍៧ បើកដៃឲ្យឈ្មួញដឹកឈើ ទៅវៀតណាម រាប់រយគ្រឿង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កុម្ភៈ ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 2471

ភ្នំពេញ៖សេចក្ដីរាយការណ៍ បានឲ្យដឹងថា មន្ត្រីប្រចាំច្រកទ្វេរភាគីណាំលៀ.ប៉ុស្ដិ៍៧ បើកដៃឲ្យឈ្មួញដឹកឈើ ទៅវៀតណាម រាប់រយគ្រឿង ជាការផ្គើនទៅនឹង បញ្ជារបស់រដ្ឋាភិបាល ក្នុងការដាក់បម្រាមការនាំឈើ ទៅក្រៅប្រទេស។
សេចក្ដីរាយការណ៍បន្ថែមថា រយះពេល២យប់ ឈ្មួញនាំឈើ ទៅវៀតណាម តាមច្រកទ្វេរភាគីណាំលៀ-ប៉ុស្តិ៍៧ ចំនួន១៨០ឡានឡង់គ្រឺស៍រ កែច្នៃ និងត្រៀមចេញយប់នេះ ជិត១០០ឡានទៀត។ នេះបើតាមបណ្ដារសារព័ត៌មាន បានចេញផ្សាយ។

ប្រភពគួឲ្យទុកចិត្តមួយបានអះអាងថា គ្រាន់តែរយះពេល២យប់ ថ្ងៃទី១៦-១៧ ខែកុម្ភះ ឆ្នាំ២០១៨ ខេត្តមួយនេះ អនុញ្ញាតអោយឈ្មួញឈ្មោះ ទីន នាំឈើទៅវៀតណាម តាមច្រកទ្វេរភាគីណាំលៀ-ប៉ុស្តិ៍៧ ចំនួន១៨០ឡានឡង់គ្រឺស៍រ កែច្នៃ និងត្រៀមចេញយប់នេះថ្ងៃទី១៨ ខែកុម្ភះនេះជិត១០០ឡានទៀត។

ក្នុងមួយឡានរត់ការ ចំណាយនៅ ច្រកណាំលៀ-ប៉ុស្តិ៍៧ ចំនួន៣៩០ដុល្លារ តែគេពុំដឹងថា និងត្រូវបែងចែក អោយអាជ្ញាធរ សមត្ថកិច្ច ជំនាញ និងខាងច្រកដោយ តំលៃបែបណាទេ ក្នុងមួយស្ថាប័នៗ..? ខណះចៅហ្វាយខេត្ត ខ្វះការទទួលខុសត្រូវ អាចមានចេតនា អោយបទល្មើសឈើឆ្លងទៅវៀតណាម តាមច្រកនេះ១យប់ៗ ដូចហែរកឋិននោះ។

នៅខេត្តមណ្ឌលគិរី ផ្អើលពេញប្រទេសរឿង នគរបាលការពារ ព្រំដែនអនុញ្ញាតអោយវៀតណាមចូលកាប់ឈើ ក្នុងទឹកដីខ្មែរ ហើយនគរបាលការពារ ព្រំដែនបាញ់ សម្លាប់មន្ត្រីអាវុធហត្ថ មន្ត្រីបរិស្ថាន និងមន្ត្រីអង្គការ រឿងការពារព្រៃឈើ មិនទាន់ស្ងាត់ផង បែរជាមេច្រកទ្វេរភាគីណាំលៀ-ប៉ុស្តិ៍៧ អោយឈើឆ្លងទៅវៀតណាម១ យប់រាប់រយឡានទៀត។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការបកស្រាយ បំភ្លឺពីមន្ត្រីប្រចាំច្រកទ្វេរភាគីណាំលៀ-ប៉ុស្តិ៍៧ បាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ។

ប៉ុន្តែរដ្ឋបាលស្រុកពេជ្រាដា បានចេញលិខិតបដិសេធ ចំពោះព័ត៌មន ដែលបណ្ដាញសារព័ត៌មាន បានចេញផ្សាយ កាលពីម្សិលមិញ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,385 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,467 នាក់