ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សិស្សរៀន អនុវិទ្យាល័យសន្តិភាព ៦នាក់ដួលសន្លប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ កុម្ភៈ ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 1234

 ខេត្តប៉ៃលិន៖កាលពីវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃពុធ ០៧កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីក្មេងសិស្សសាលាដួលសន្លប់ទន់ដៃទន់ជើងចំនួន ០៦នាក់ នៅចំណុចសាលារៀនអនុវិទ្យាល័យសន្តិភាព ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ យុវសិស្សទី០១ ឈ្មោះ ឌឿម ស្រីដែន អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី ៧ B , យុវសិស្សទី ០២ ឈ្មោះ ង៉ែត ស្រីពៅ អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី ៧ B ,
យុវសិស្សទី០៣ ឈ្មោះ ស៊ុយ សៀកម៊ី អាយុ 11ឆ្នាំ រៀនថ្នាក់ទី ៧ B, យុវសិស្សទី០៤ ឈ្មោះ អូង ធីណា អាយុ ១២ ឆ្នាំ រៀនថ្នាក់ទី ៧ B, យុវសិស្សទី០៥ ឈ្មោះ ភី ចាន់ផល អាយុ ១២ឆ្នាំ រៀនថ្នាក់ទី ៧ A និងយុវសិស្សទី០៦ ឈ្មោះ ដេម សៀកម៊ី អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី ៧ A ។

បើតាមការ សាកសួរពីយុវសិស្សទី០១ បានប្រាប់ថា រូបគេបានឈឺមកពីផ្ទះមិនសូវស្រួលខ្លួន ដល់ពេលមកដល់សាលារៀន ធ្វើឲ្យអស់កម្លាំងទន់ដៃទន់ជើង។

ដោយឡែកចំពោះយុវសិស្សទាំង ៥នាក់ ផ្សេងទៀតដែលបានកើតអាការៈ ដួលសន្លប់ទន់ដៃទន់ជើង ដូចគ្នានេះ បានប្រាប់ថា ពួកគេបានចូលទៅបណ្ណាល័យ ហើយបានចេញទៅរត់លេងក្បែរតុដែលទើបនិងបាញ់ថ្នាំថ្មីៗ ដែលមានធំក្លិនថ្នាំ មួយសន្ទុះក្រោយមកពួកគេទាំង ០៥នាក់ នោះ ក៏បានកើតអាការៈ ដួលសន្លប់ទន់ដៃទន់ជើង ។
គួរបញ្ជាក់ផងដែរ ពួកគេទាំង ០៦នាក់ នេះសុទ្ធតែធ្លាប់បានកើតអាការៈនេះ ពីរបីដងរួចមកហើយ ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,839 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,557,785 នាក់