ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃនេះធុំក្លិនស្អុយចេញពី ច្រកអន្តរជាតិអូរសា្មច់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ កុម្ភៈ ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 3484

ភ្នំពេញ៖ភាពមិនក្រក្រតី របស់នគរបាល អន្តោប្រវេសន៍ ច្រកព្រំដែនអន្តរជាតិអូរសា្មច់ មិនអាចបិទបាំង តទៅទៀតបានទេ ខណះប្រជាពលរដ្ឋ បានសម្ដែងនូវការ ប្រតិកម្មយ៉ាងខ្លាំង ជុំវិញមន្ត្រីនគរបាលទាំងនេះ តម្រូវយកលុយពីពួកគាត់ ខុសពីគោលការណ៍ របស់ថ្នាក់ដឹកនាំ។

មានការលើកឡើងថា ប៉ូលិសអន្តោប្រវេសន៍ ច្រកព្រំដែនអន្តរជាតិអូរសា្មច់ ប្រើអំណច យកលុយពីប្រជាពលរដ្ឋការបំពេញបែបបទ ឆ្លងដែនចូលទៅប្រទេសថៃ តាមអំពើចិត្ត ដោយមិនខ្លាចញញើត តាមការណែនាំ របស់ថ្នាក់ដឹកនាំបន្តិចឡើយ។ ការពីការធ្វើប័ណ្ណព្រំដែន ត្រូវបានពង្វែរ ឲ្យមកធ្វើនៅ សាលាខេត្តវិញ ដោយមិនឆ្លងកាត់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំការតាមច្រកទ្វារព្រំដែន ដូចមុននោះទេ។ នេះបើតាមគេហទំព័រសារព័ត៌មាន ក្នុងស្រុក១បានចេញផ្សាយ នៅថ្ងៃ២១កុម្ភ:នេះ។

មានការអះអាងថា កាធ្វើដំណើរឆ្លងកាត់ នៅតំបន់ច្រកទា្វរព្រំដែន អន្តរជាតិអូរសា្មច់ ដោយមិនតម្រូវឲ្យពលរដ្ឋណាមា្នក់ ឬក៏ភ្ញៀវទេសចរបង់ប្រាក់ ឬក៏សេវាកម្មអ្វីទាំងអស់ ទៅលើការបំពេញ បែបបទធ្វើទិដ្ឋាការ ឬក៏ការប្រថាប់ត្រាចេញចូលនោះឡើយ មិនថា ភ្ញៀវទេសចរជាតិ ឬអន្តរជាតិនោះទេ។

ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ នៅច្រកទា្វរព្រំដែន អន្តរជាតិអូរសា្មច់នេះ បានសម្ដែងមិនសប្បាយចិត្ត
ចំពោះមន្រ្តីនគរបាលអន្តោប្រវេន៍ ច្រកទា្វរអន្តរជាតិអូរសា្មច់ថា ការធ្វើបែបបទទិដ្ឋការ ឬការប្រថាប់ត្រាលើលិខិតឆ្លងដែន ចូលទៅថៃ គឺពួកគាត់ត្រូវតែបង់ប្រាក់ ទើបអាចចូលទៅបាន បើមិនដូច្នេះទេ ពួកគាត់មិនអាចអនុញ្ញាត្តឲ្យចូលទៅបានឡើយ។ មិនតែប៉ុណ្ណោះ ការប្រើលិខិតឆ្លងចូលក្នុងទឹកដីថៃ ក៏ត្រូវចំណាយ ឲ្យសមត្ថកិច្ចថៃដែរ ទើបអាចចូលបាន ខុសពីច្រកអន្តរជាតិដទៃទៀត។

អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីមន្ត្រីនគរបាល ច្រកទា្វរព្រំដែនអន្តរជាតិអូរសា្មច់ នៅឡើយទេ។
បើតាម អនុប្រធានប៉ុស្តិ៍ នគរបាលច្រកទា្វរ ព្រំដែនអន្តរជាតិអូរសា្មច់ បានប្រាប់អ្នកសារព័ត៌មានថា៖ការដែលពលរដ្ឋ បានរិះគន់ទៅលើមន្រ្តីនគរបាលខាងលើ បានយកលុយពីពលរដ្ឋនោះ ក្នុងការធ្វើបែបបទចេញចូលនោះ គឺមន្រ្តីមិនទាមទារ ពីពួកគាត់ឡើយ តែជាប្រាក់ បង់ឲ្យសម្រាប់បាយទឹក
ប៉ុណ្ណោះ មិនមែនជាការ កំណត់ទារប្រាក់នោះឡើយ
៕SR


 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,102 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,316,184 នាក់