ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ព្រមានវេជ្ជបណ្ឌិតម្នាក់ យកត្រកូលហ៊ុនទៅប្រមាថ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ កុម្ភៈ ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 1027

 ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានព្រមានធ្ងន់ៗ ចំពោះវេជ្ជបណ្ឌិតម្នាក់ ដែលឆ្លើយឆ្លងគ្នាថា ត្រកូលហ៊ុន នឹងមកគ្រប់គ្រង មន្ទីរពេទ្យគុន្ធបុប្ផា។

សម្ដេចតេជោ មានប្រសាសន៍ ទៅលើវិជ្ជបណ្ឌិតផ្នែកវះកាត់ខួក្បាលម្នាក់ នៅមន្ទីរពេទ្យគន្ធបុប្ផា នោះថា សុំកុំយកត្រកូលហ៊ុនទៅប្រមាថឲ្យសោះ។ សម្តេចបានលើកឡើងពី សម្តីវេជ្ជបណ្ឌិតនោះដូច្នេះថា បន្តិចទៀតនេះលោកស្រី ហ៊ុន ម៉ាណា នឹងគ្រប់គ្រង មន្ទីរពេទ្យគុន្ធបុប្ផានេះហើយ។ ការលើកឡើងនេះ គឺ ជាការប្រមាថ ដល់ត្រកូលហ៊ុន។


សម្តេចបន្ថែមថា កូនស្រីរបស់សម្តេច មិនមានចំណេះដឹង ទៅគ្រប់គ្រងពេទ្យនេះឡើយ គឺគ្រាន់តែជួយបរិច្ចាគថវិកាជួយដំណើរការ មន្ទីរពេទ្យគុន្ធបុប្ផានេះប៉ុណ្ណោះ។
មានប្រសាសន៍បែបនេះ ថ្លែងក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការនីចំនួន ១៥,១៩៧ មកពី១៥រោងចក្រ នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ នៅថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ព្រឹមមិញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,788 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,375,978 នាក់