ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿអាស្រូវ នៅប្រធានមន្ទីរអភិវឌ្ឍន៍ ខេត្តបាត់ដំបង ត្រូវបានបែកធ្លាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ កុម្ភៈ ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 2373

ភ្នំពេញ៖ភាពមិនប្រក្រតី របស់ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទ ខេត្តបាត់ដំបង ត្រូវបានបែកធ្លាយ ជាសាធារណះហើយ។ នេះបើតាមគេហទំព័រ សារព័ត៌មាន ក្នុងស្រុកមួយ បានចេញផ្សាយនៅថ្ងៃនេះថា រឿងអាស្រូវរបស់ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ត្រូវបានមន្ត្រីម្នាក់ ទម្លាយឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ បន្ទាប់ពីលោកវ៉ាន់ ថុល ត្រូវបានតែងតាំង ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង បន្តពី លោក សុខ វណ្ណអឿន ដែលចូលនិវត្តន៍ ប្រធានមន្ទីរថ្មីរូបនេះ បានកិបកេងប្រាក់រដ្ឋ រាប់លានរៀល លើទឹកប្រាក់ចំណាយ សរុប ៣៩៩៥លានរៀល ដែលជាប្រាក់ចំណាយ ក្នុងការជួសជុល ផ្លូវក្រាលកៅស៊ូDBST បណ្ដោយ២៥៩៥ម៉ែត្រ ទទឹង៩ម៉ែត្រ នៅខាងកើតប្រឡាយខាំសន ពីរង្វង់មូលពោធី៍ រហូតព្រំប្រទល់ស្រុកឯកភ្នំ ឃុំពាមឯក ក្នុងភូមិអូរតានប់ និងភូមិអូរចុងព្រែក សង្កាត់ក្ដុលដូទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ផ្លូវដែល រដ្ឋបាលខេត្តបាត់ដំបង ផ្ដល់ជូនមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តធ្វើការ ជួសជុលក្រាលកៅស៊ូនោះ បើសិនដាក់ដេញ ក្រុមហ៊ុនធ្វើ គឺតម្លៃមិនលើសពី៣០ម៉ឺន$ ប៉ុន្តែទំនងមានការឃុបឃិតគ្នាជាប្រព័ន្ធ នៅគណះកម្មាធិការលទ្ធកម្ម ខេត្តបាត់ដំបង បានប្រគល់ផ្លូវខាងលើ ឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអនុវត្តន៍ តាមរយះចរចាថ្លៃតែម្ដង។
ប្រភពបានទម្លាយថា ក្រោយពីទទួលបាន គម្រោងជុសជុល លោកវ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ក៏បានទាក់ជួលក្រុមហ៊ុន ដែលមានគ្រឿងចក្រ មកស្ថាបនាផ្លូវនេះ ដោយមិនមានគុណភាព ធ្វើឱ្យលោកវ៉ាន់ ថុល ចំណេញលុយ ពីកាជួសជុលផ្លូវនេះ យ៉ាងច្រើន។
យោងតាមបុរេលក្ខណះសម្បត្តិ របស់មន្ទីរអភិវឌ្ឍន៍ ជនបទខេត្តបាត់ដំបង គឺមិនត្រូវទទួលបានសិទ្ធិ ក្នុងអនុវត្តន៍គម្រោង ជួសជុលផ្លូវខាងលើទេ ព្រោះមន្ទីរមួយនេះគ្មានគ្រឿងចក្រ និងសម្ភារៈបច្ចេកទេសគ្រប់គ្រាន់ ។ សូម្បីតែការជួសជុលផ្លូវ ដែលជាគម្រោង ឃុំ សង្កាត់ ក៏ ទីចាត់ការផែនការ និងវិនិយោគខេត្ត ចុះពិនិត្យមើលគ្រឿងចក្រ និងសម្ភារៈបច្ចេកទេសដែរ នេះការចំណាយប្រាក់ ត្រឹម១០០ឬ២០០លានរៀលផង។ ចុះទម្រាំប្រាក់ជិត១លានដុល្លាហេតុអ្វី? បែជាមិនត្រួតពិនិត្យទៅវិញ។

យោងតាម លិខិតលេខ ៨៩២៥ សហវ.អលសា ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីផ្ដល់កិច្ចសន្យា ការងារជួសជុល ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ២ ៥៩៥ម ទទឹង ៩ម ជូន មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង តាមសំណើរបស់ រដ្ឋបាលខេត្តបាត់ដំបង គឺបានហាមមិនឱ្យយក ការងារជួសជុលផ្លូវនេះ ទៅបន្តឱ្យក្រុមហ៊ុនឬបុគ្គលផ្សេងទៀតឡើយ ។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការបកស្រាយ បំភ្លឺពីលោកវ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ឡើយទេ នៅរសៀលថ្ងៃ២១កុម្ភ:នេះ។
នៅពេលអ្នក ព័ត៌មាន សុំការបំភ្លឺ ដោយទូរស័ព្ទចូលដឹងថា អ្នកកាសែតបិទទូរស័ព្ទ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,853 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,935 នាក់