ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចៅហ្វាយខេត្តមណ្ឌលគិរី អាចជាអ្នកនៅពីក្រោយខ្នង ក្នុងការលក់ដីសួនច្បារ ឲ្យឈ្មួញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 824

ភ្នំពេញ៖នៅព្រឹកថ្ងៃ២២កុម្ភ:នេះ បណ្ដារសារព័ត៌មាន បានចេញផ្សាយលាតត្រដាង រឿងអាស្រូវ របស់លោកស្វាយ សំអ៊ាង ចៅហ្វាយ ខេត្តមណ្ឌលគិរី អាចជាអ្នកនៅពីក្រោយខ្នង ក្នុងការលក់ដីសួនច្បារកណ្ដាល ក្រុងសែនមនោរម្យ ឲ្យឈ្មួញធ្វើជាកម្មសិទ្ធិឯកជន ហើយឈ្មួញកំពុងសាងសង់ស្ថានីយ៍ប្រេងសាំង និងអគារពាណិជ្ជកម្ម មួយផ្នែកផងដែរ។

លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី គួរពិនិត្យមើលបញ្ហាខាងលើនេះផងដែរ ព្រោះដីសួនច្បារ ដែលជាដីសាធារណៈ របស់រដ្ឋក្នុងខេត្តមណ្ឌលគិរី ត្រូវបានគេឃុបឃិតលក់ ឲ្យឈ្មួញជាបន្តបន្ទាប់។

តាមប្រភពបានឲ្យដឹងថា តាមគម្រោងដីសួនច្បារ ធំល្វឹងល្វើយ កណ្ដាលក្រុងសែនមនោរម្យ គឺត្រូវសាងសង់ សួនច្បារថ្នាក់ជាតិ ដ៏ធំមួយនៅកណ្ដាល ក្រុងសែនមនោរម្យ តែម្តង។ ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្ន អាជ្ញាធរខេត្តមណ្ឌលគិរី ដែលមានលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ អាចឃុបឃិត ជាមួយគណៈកម្មការ សាងសង់សួនច្បារ ហើយលក់ដីសួនច្បារមួយផ្នែកឲ្យឈ្មួញ សាងសង់ស្ថានីយ៍ ប្រេងសាំងនិងសាងសង់ អគារពាណិជ្ជកម្ម។

បើតាម ប្រភពបានឲ្យដឹងថា ទំនងមានការឃុបឃិត លក់ដីសួនច្បារកណ្ដាល ក្រុងសែនមនោរម្យ ឲ្យឈ្មួញសាងសង់ ស្ថានីយ៍ប្រេងសាំងនិង អគារពាណិជ្ជកម្ម អាចលោក ស្វាយ សំអ៊ាង ទទួលបានផល ប្រយោជន៍យ៉ាងច្រើន។

ប្រការនេះថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធ ដទៃទៀត គួរពិនិត្យមើលឡើងវិញផងដែរ ព្រោះនៅតាមបណ្ដាខេត្តផ្សេងៗ គេកំពុងអនុវត្តន៍ គម្រោងពង្រីក សួនច្បារដើម្បីបង្កើនសោភ័ណភាព ក្នុងក្រុងឲ្យកាន់ តែស្រស់ត្រកាល។ ដោយឡែកក្នុង ខេត្តមណ្ឌលគិរី បែរជាលក់ដីសួនច្បារកណ្ដាល ក្រុងសែនមនោរម្យ ដោយគ្មានញញើតទាំងអស់។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីលោកស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី បាននៅឡើយទេ រហូតមកដល់ម៉ោង១១ព្រឹកថ្ងៃ២២កុម្ភ:នេះ៕SR
 


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,764 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,375,954 នាក់