ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសក្រុងសៀមរាប៖ អ្នកវេរលុយទាំងអស់ ប្រុងប្រយ័ត្ន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 5880

 ខេត្តសៀមរាប៖ប៉ូលិសក្រុងសៀមរាប បានអះអាងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន នៅថ្ងៃ២០ខែកុម្ភះឆ្នាំ២០១៨វេលាម៉ោង១៩:០០នាទី ខណះជនសង្ស័យ កំពុងតែឈរចូល ដកប្រាក់នៅកន្លែង ផ្ទេរប្រាក់ទ្រូម៉ាន់នី ដែលមានទីតាំង ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ។

ប៉ូលិសបន្ថែមថា នៅថ្ងៃទី១៧ខែកុម្ភះឆ្នាំ ២០១៨ វេលាម៉ោង ១៧:៤៨នាទី ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព យកលុយរៀលខ្មែរ ចំនួន៨០០០០រៀល បើកគណនីទ្រូម៉ាន់នី ផ្ទាល់ខ្លួន ហើយធ្វើការផ្ទេរទឹកប្រាក់ចំនួន១ដុល្លា (មួយដុល្លា) ទៅកាន់លេខទូរសព្ទ័ ០៦១ ៩៧០០៣៣ ដែលជារបស់ខ្លួន រួចហើយ បានទៅបន្លំដកប្រាក់ ពីទីតាំងភ្នាក់ងារទ្រូម៉ាន់នី របស់ឈ្មោះសុទ្ធ ពិសិដ្ឋ ភេទប្រុស អាយុ ៣៣ ឆ្នាំដែលមាន ទីតាំងស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយប្រាប់ថាមកដកប្រាក់ ចំនួន១០០០ដុល្លារ (មួយពាន់ដុល្លា) ពេលនោះប្អូនរបស់ជន រងគ្រោះឈ្មោះរ៉ែម សាហុច ភេទស្រី អាយុ២៣ឆ្នាំ ដែលជនរងគ្រោះ ពឹងអោយជួយមើល កន្លែងអាជីវកម្មរបស់ខ្លួន ក៏បានបញ្ចូលលេខកូដ ចូលម៉ាស៊ីន ក៏ស្រាប់តែចេញ តួរលេខចំនួនទឹកប្រាក់ ១.០០០(មួយដុល្លា) ស្មានតែចំនួនលុយ១០០០ដុល្លា(មួយពាន់ដុល្លា) ក៏យកប្រាក់អោយជនសង្ស័យតែម្តង ។

មន្ត្រីបន្ថែមថា តាមពិតលុយ ដែលជនសង្ស័យត្រូវដក គឺចំនួន១ដុល្លា (មួយដុល្លា)តែប៉ុណ្ណោះ តែជនសង្ស័យបានសរសេ ក្នុងក្រដាស់ដក យកលុយចំនួន១០០០ដុល្លា (មួយពាន់ដុល្លា)។ ដោយទីតាំងរបស់ខ្លួនមានបំពាក់ កាមរ៉ាសុវត្តិភាព ជនរងគ្រោះក៏បានយករូបថត មកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍ សង្កាត់ស្លក្រាម នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប។

យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ និងដោយមានការណែនាំ ពីលោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនៃអធិការដ្ឋាន នគរបាល ក្រុងសៀមរាប នគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរង ទទួលព្រហ្មទណ្ឌ បានធ្វើការសាកសួរ និងបើកការស្រាវជ្រាវបន្ថែម ចំពោះបទល្មើស ដែលជនសង្ស័យ ឈ្មោះ សុខា បារាំង ភេទប្រុស អាយុ ៣២ឆ្នាំ ភេទ ប្រុស ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ និងជនរងគ្រោះបន្ថែមម្នាក់ទៀត មានឈ្មោះអ៊ុយ សុខា ភេទស្រី អាយុ៣០ឆ្នាំ ជាម្ចាស់ទីតាំងកន្លែងវេរលុយ នៅចំណុចជិតបេនឡាន ចុងកៅស៊ូ ស្ថិតក្នុងក្រុមទី៥ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ក៏បានរងគ្រោះខាតបង់លុយអស់ចំនួន១ពាន់ដុល្លា តែជនរងគ្រោះ កន្លងមកមិនបានដាក់ពាក្យបណ្តឹងទេ ដែលបង្ករឡើងដោយជនសង្ស័យរូបនេះនិងបក្ខពួកម្នាក់ទៀត។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានប្រព្រឹត្ត បទល្មើសដូចការរៀបរាប់ខាងលើ បានចំនួន២លើក ទទួលបានលុយ ចំនួន២ពាន់ដុល្លា។
វត្ថុតាងដែលនគរបាល ធ្វើការស្រាវជ្រាវនិង ដកហូតបន្ថែមមាន
-ម៉ូតូម៉ាក វេសស្បា ពណ័ខៀវផ្ទៃមេឃ លេខតួ+លេខម៉ាស៉ីន 1647544 ចំនួន០១គ្រឿង
-ទូរសព្ទ័ចំនួន២គ្រឿង រួមជាមួយស៊ីមកាតជាច្រើនបន្ទះ
-វិក័យបត្រ័វេរប្រាក់និងដកប្រាក់ជាច្រើនសន្លឹក។

ជនសង្ស័យ ត្រូវបាននគរបាលផ្នែក ព្រហ្មទណ្ឌ ក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ចំណែក បក្ឋពួកជនសង្ស័យម្នាក់ទៀត នគរបាល មានសាវតាជាតិគ្រប់គ្រាន់ កំពុងធ្វើការស្វែងរកតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,464 នាក់
ម្សិលមិញ : 47,293 នាក់
សរុប : 59,938,984 នាក់